ម៉ាឡេស៊ី
From Wikipedia, the free encyclopedia
ប្រទេសម៉ាឡេស៊ី (ភាសាម៉ាឡេ និងអង់គ្លេស៖ Malaysia) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសហព័ន្ធនេះមានរដ្ឋចំនួន ១៣ និងដែនដីសហព័ន្ធចំនួនបី ហើយប្រទេសនេះត្រូវបានបំបែកដោយសមុទ្រចិនខាងត្បូងជាពីរតំបន់ គឺឧបទ្វីបម៉ាឡេស៊ី និង ម៉ាឡេស៊ីខាងកើត (ឬម៉ាឡេស៊ីបរនេអូ)។ ម៉ាឡេស៊ីមានព្រំដែនគោកជាប់ប្រទេសថៃ ឥណ្ឌូណេស៊ី និងប្រ៊ុយណេ ហើយមានព្រំដែនទឹកជាមួយសិង្ហបុរី វៀតណាម និងហ្វីលីពីន។ គូឡាឡាំពួគឺជារាជធានីជាតិ ទីក្រុងធំបំផុត និងជាអាសនៈនីតិបញ្ញត្តិរបស់រដ្ឋាភិបាលសហព័ន្ធ។ បុត្រាជ័យដែលជារាជធានីរដ្ឋបាលគឺដើរតួនាទីជាទីក្រុងតំណាងឱ្យអាសនៈអំណាចប្រតិបត្តិទាំងពីរ (គណៈរដ្ឋមន្ត្រី ក្រសួង និងទីភ្នាក់ងារសហព័ន្ធ) និងអំណាចតុលាការនៃរដ្ឋាភិបាលសហព័ន្ធ។
Malaysia (ភាសាម៉ាឡេ) | |
---|---|
ទីតាំងប្រទេសម៉ាឡេស៊ី (ក្រហម) នៅលើភូគោល | |
រាជធានី |
|
ទីក្រុងធំបំផុត | គូឡាឡាំពួ |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាម៉ាឡេ[ស 1][ស 2][ស 3] |
ភាសាទទួលស្គាល់ | ភាសាអង់គ្លេស[ស 3] |
ក្រុមជនជាតិ |
|
សាសនា (ឆ្នាំ ២០១០)[4] | |
រដ្ឋាភិបាល | រាជាធិបតេយ្យជ្រើសតាំងអាស្រ័យរដ្ឋធម្មនុញ្ញសហព័ន្ធនិយមសភា |
- ព្រះប្រមុខរដ្ឋកំពូល (ព្រះមហាក្សត្រ) | អាប់ឌុលឡា |
- នាយករដ្ឋមន្ត្រី | អាន់វ៉ា អ៊ីប្រាហ៊ីម |
នីតិបញ្ញត្តិ | រដ្ឋសភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យ | |
- ឯករាជ្យភាពនៃសហព័ន្ធម៉ាឡាយ៉ា | ៣១ សីហា ១៩៥៧[6] |
- រដ្ឋបាលស្វយ័តសារ៉ាវ៉ាក់ | ២២ កក្កដា ១៩៦៣ |
- រដ្ឋបាលស្វយ័តបរនេអូខាងជើង | ៣១ សីហា ១៩៦៣[7] |
- សេចក្តីប្រកាសម៉ាឡេស៊ី | ១៦ កញ្ញា ១៩៦៣ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៣០,៨០៣ គ.ម២ (ទី៦៧) |
- ផ្ទៃទឹក (%) | ០.៣ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៣២,៧៣០,០០០[8] (ទី៤៣) |
- ជំរឿន (ឆ្នាំ ២០១០) | ២៨,៣៣៤,១៣៥[9] |
- ដង់ស៊ីតេ | ៩២ នាក់/គ.ម២ (ទី១១៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១,០៥៥.៤៥៤ ពាន់លានដុល្លារ[10] (ទី៣០) |
- ក្នុងម្នាក់ | ៣១,២៤៣ ដុល្លារ[10] (ទី៥១) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៤១៥.៣៧៥ ពាន់លានដុល្លារ[10] (ទី៣៦) |
- ក្នុងម្នាក់ | ១២,២៩៥ ដុល្លារ[10] (ទី៦០) |
ជីនី (២០១៥) | ៤១[11] មធ្យម |
HDI (២០១៩) | ០.៨១០[12] ខ្ពស់ណាស់ · ទី៦២ |
រូបិយវត្ថុ | រីងហ្គីត (RM) (MYR) |
ល្វែងម៉ោង | UTC+៨ (MST) |
ទម្រង់កាលបរិច្ឆេទ | dd-mm-yyyy |
បណ្ដាញចែកចាយអគ្គិសនី | 240 V, 50 Hz |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦០ |
ដែនកម្រិតខ្ពស់ | .my |
ម៉ាឡេស៊ីមានការអភិវឌ្ឍន៍និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចខ្លាំងនៅអំឡុងសតវត្សរ៍ទី២០។ ជាមួយនឹងផលិតផលក្នុងស្រុក (GDP) ១៣០០០$ ម៉ាឡេស៊ីបានក្លាយខ្លួនបន្តិចម្តងៗទៅជាប្រទេសឧស្សាហកម្មថ្មី។ ដោយសារម៉ាឡេស៊ីជាប្រទេសមួយក្នុងចំនោមប្រទេសទាំង៣ដែលគ្រប់គ្រងច្រកម៉ាឡាកា សេដ្ឋកិច្ចម៉ាឡេស៊ីក៏ពឹងផ្អែកសំខាន់ផងដែរទៅលើពាណិជ្ជកម្មអន្តរជាតិ។ ផលិតកម្មក៏មានឥទ្ឋិពលសំខាន់ផងដែរទៅលើសេដ្ឋកិច្ចម៉ាឡេស៊ី។ ម៉ាឡេស៊ីនាំមុខគេលើក្នុងផលិតកម្ម សំណរប៉ាហាំង កៅស៊ូ និងប្រេងដូង។
ប្រជាជនម៉ាឡេស៊ីមានប្រមាណ ៣២លាននាក់ (ឆ្នាំ២០២០)។ ភាគច្រើននៃប្រជាជនម៉ាឡេស៊ីជា ជនជាតិម៉ាឡេ។ ក្រៅពីនេះមានជនជាតិចិន និង ឥណ្ឌា។ សាសនាឥស្លាមជាសាសនាដ៏ធំជាងគេនៅម៉ាឡេស៊ី និងជាសាសនារបស់រដ្ឋ។ ភាសាប្រើប្រាស់ផ្លូវការគឺភាសាម៉ាឡេ។
ម៉ាឡេស៊ីជាសមាជិកស្ថាបនិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN។ ម៉ាឡេស៊ីក៏ជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រជាជាតិខំមិនវ៉ែល និងប្រទេសកំពុងអភិវឌ្ឍទាំង៨។