សិង្ហបុរី
From Wikipedia, the free encyclopedia
ប្រទេសសិង្ហបុរី (ឬសាំងហ្គាពួរ), មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសិង្ហបុរី (ជាភាសាអង់គ្លេស៖ Republic of Singapore, ជាភាសាចិន៖ 新加坡共和国, ជាភាសាម៉ាឡេ៖ Republik Singapura, ជាភាសាតាមិល៖ சிங்கப்பூர் குடியரச) ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចម្ងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧១០,២ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍។ សិង្ហបុរីខ័ណ្ឌចែកពីឧបទ្វីបម៉ាឡេ ដោយច្រកសមុទ្រចូហរដែលនៅខាងជើង និងចែកពីកំរងកោះរ្យៅ (ឥណ្ឌូនេស៊ី) ដោយច្រកសិង្ហបុរីដែលនៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេចំណាត់ថ្នាក់លេខបួននៅលើពិភពលោក[7] ដែលដើរតួនាទីយ៉ាងចម្បងក្នុងវិស័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ។ កំពង់ផែសិង្ហបុរីស្ថិតក្នុងចំណោមកំពង់ផែដែលមមាញឹកជាងគេទាំងប្រាំនៅលើពិភពលោក។[8]
ឈ្មោះផ្លូវការចំនួនបួនទៀត៖ Republic of Singapore (អង់គ្លេស) Republik Singapura (ម៉ាឡេ) 新加坡共和国 (ចិន) சிங்கப்பூர் குடியரசு (ទមិឡ) | |
---|---|
បាវចនា Majulah Singapura ("សិង្ហបុរីឆ្ពោះទៅមុខ") | |
ទីតាំងប្រទេសសិង្ហបុរី (ក្រហម) នៅលើភូគោល | |
ភាសាផ្លូវការ |
|
ភាសាជាតិ | ភាសាម៉ាឡេ |
ក្រុមជនជាតិ (ឆ្នាំ ២០២០)[1] |
|
សាសនា (ឆ្នាំ ២០២០)[1] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ |
- ប្រធានាធិបតី | តារម័ណ ស្ហានមុករត្នណាម |
- នាយករដ្ឋមន្ត្រី | ឡរ៉ែនស៍ វ័ង |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យ ពីសហរាជាណាចក្រ និងម៉ាឡេស៊ី | |
- កិច្ចព្រមព្រៀងម៉ាឡេស៊ី | ១៦ កញ្ញា ១៩៦៣ |
- សេចក្តីប្រកាសសិង្ហបុរី | ៩ សីហា ១៩៦៥ |
- សេចក្តីប្រកាសអាស៊ាន | ៨ សីហា ១៩៦៧ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៧២៨.៦ គ.ម២ [2] (ទី១៧៦) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៥,៤៥៣,៦០០[lower-alpha 1] (ទី១១៥) |
- ដង់ស៊ីតេ | ៧,៨០៤ នាក់/គ.ម២ (ទី២) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | $៦០០.០៦៣ ពាន់លាន[4] (ទី៣៨) |
- ក្នុងម្នាក់ | $១០២,៧៤២[4] (ទី២) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | $៣៧៤.៣៩៤ ពាន់លាន[4] (ទី៣៨) |
- ក្នុងម្នាក់ | $៦៤,១០៣[4] (ទី៨) |
ជីនី (២០១៧) | ▬ 45.9[5] មធ្យម |
HDI (២០១៩) | 0.938[6] ខ្ពស់ណាស់ · ទី១១ |
រូបិយវត្ថុ | ដុល្លារសិង្ហបុរី (S$) (SGD) |
ល្វែងម៉ោង | UTC+៨ (ម៉ោងស្តង់ដាសិង្ហបុរី) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
បណ្ដាញចែកចាយអគ្គិសនី | ២៣០ V–៥០ Hz |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦៥ |
កូដ ISO 3166 | SG |
ដែនកម្រិតខ្ពស់ | .sg |
សិង្ហបុរីមានប្រវត្តិយូរអង្វែងអំពីជនចំណូលស្រុក។ ក្នុងចំណោមប្រជាជនជាងប្រាំលាននាក់របស់សិង្ហបុរី មានតែ ២,៩១ លាននាក់ទេដែលកើតនៅទីនោះ។ មានន័យថា ៤៣% នៃប្រជាជនសិង្ហបុរីមកពីបរទេស។[9] ប្រជាជនសិង្ហបុរីជាចម្បងចម្រុះដោយជាតិសាសន៍នៅអាស៊ី (ជាពិសេស ចិន ម៉ាឡេ ឥណ្ឌា ជាដើម) និងអំបូរជនជាតិកូកាស់។[10] កម្លាំងពលកម្មក្នុងវិស័យសេវាកម្ម ៥០% ជាជនបរទេស។[11][12]
នៅមុនឯករាជ្យឆ្នាំ១៩៦៥ សិង្ហបុរីមាន GDP (ផលិតផលក្នុងស្រុកក្នុងម្នាក់) តែត្រឹម ៥១១ ដុល្លារ (លេខបីនៅនាពេលនោះ)។ បន្ទាប់ពីទទួលឯករាជ្យ ដោយមានការវិនិយោគផ្ទាល់ពីបរទេសនិងការជំរុញឧស្សាហកម្មដោយរដ្ឋ សេដ្ឋកិច្ចសិង្ហបុរីរីកចំរើនយ៉ាងខ្លាំងក្លា។ បន្ទាប់ពីធ្លាក់ចុះ -៦,៨% នៅត្រីមាសទីបួនឆ្នាំ២០០៩[13] GDP សិង្ហបុរីបានកើនឡើងវិញចំនួន ១៤,៥% នៅឆ្នាំ២០១០។