បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុប
From Wikipedia, the free encyclopedia
អត្ថបទនេះគឺស្តីអំពីបញ្ជីនៃប្រទេសនិងទឹកដីអនិស្សរភាពទាំងប៉ុន្មាននៅលើពិភពលោកដោយផ្អែកទៅលើចំណាត់ថ្នាក់ផ្ទៃក្រឡាសរុប។
រដ្ឋជាសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិបូករួមទាំងរដ្ឋសង្កេតការណ៍ទាំងពីរត្រូវបានរាប់បញ្ចូលក្នុងលេខរៀងនៅក្នុងបញ្ជីខាងក្រោមនេះ។ រដ្ឋដែលគ្មានការទទួលស្គាល់និងមិនមានស្តង់ដា ISO ៣១៦៦-១ ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះទៅតាមលំដាប់លំដោយដែរ។ សម្រាប់ព័ត៌មានផ្សេងៗ សូមមើលជួរ"កំណត់សម្គាល់"នៃប្រទេសនីមួយៗនៅក្នុងបញ្ជី។
តំបន់អង់តាកទិកនិងសហភាពអឺរ៉ុប[សម្គាល់ 1] គឺមិនរាប់បញ្ចូលនោះទេព្រោះអង្គភាពទាំងពីរមិនមែនជាប្រទេសអធិបតេយ្យឬទឹកដីអនិស្សរភាព។ ក្នុងករណីតំបន់អង់តាកទិកវិញ ភូមិភាគដែលស្ថិតនៅក្រោមប្រទេសឯករាជ្យណាមួយគឺមិនត្រូវរាប់បញ្ចូលជាទឹកដីរបស់ប្រទេសនោះឡើយ។
បញ្ជីនេះបានរួមបញ្ចូលរង្វាស់ទំហំក្រឡាផ្ទៃចំនួនបីប្រភេទ៖
- ក្រឡាផ្ទៃសរុប៖ ផលបូកនៃផ្ទៃដីនិងផ្ទៃទឹកក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។
- ផ្ទៃដី៖ ផ្ទៃដីសរុបទាំងអស់នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រលើកលែងតែផ្ទៃទឹក។
- ផ្ទៃទឹក៖ ផលបូកនៃផ្ទៃក្រឡារបស់ផ្ទៃទឹកសាបទាំងអស់ (បឹង អាងស្តុកទឹក និងទន្លេ) នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។[2] ទឹកខាងក្នុងឆ្នេរអាចត្រូវបានរាប់បញ្ចូល។ សមុទ្រមិនត្រូវបានរាប់បញ្ចូលទេលុះត្រាតែក្នុងករណីណាមួយនឹងត្រូវបានបញ្ជាក់ក្នុងជួរកំណត់សម្គាល់។ តំបន់ប្រសប់គ្នានិងតំបន់សេដ្ឋកិច្ចផ្តាច់មុខក៏មិនត្រូវបានរាប់បញ្ចូលដែរ។
ទិន្នន័យទាំងអស់ត្រូវបានដក់ស្រង់ចេញពីស្ថិតិរបស់អង្គការសហប្រជាជាតិ។ ទិន្នន័យខុសពីស្ថិតិ អសប នឹងត្រូវបញ្ជាក់នៅក្នុងជួរកំណត់សម្គាល់។[3]