អាស៊ីអាគ្នេយ៍
ឈ្មោះរាជធានីអាស៊ីអាគ្នេយ៍ / From Wikipedia, the free encyclopedia
អាស៊ីអាគ្នេយ៍គឺជាអនុតំបន់នៃអាស៊ី ប្រកបដោយប្រទេសជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងត្បូងចិន ខាងកើតឥណ្ឌា ខាងលិចហ្គីណេថ្មី និងខាងជើងអូស្ត្រាលី។[ត្រូវការអំណះអំណាង] តំបន់នេះសណ្ដូកលើចំណុចប្រសព្វនៃផ្ទាំងភូគព្ភសាស្ត្រ ដែលមានសកម្មភាពរញ្ជួយ និងភ្នំភ្លើងខ្លាំង។ អាស៊ីអាគ្នេយ៍មានតំបន់ភូមិសាស្ត្រពីរ: អាស៊ីអាគ្នេយ៍ដីគោក ដែលគេស្គាល់ដែរថាជា ឥណ្ឌូចិន ផ្សំឡើងដោយ កម្ពុជា លាវ ភូមា (មីយ៉ាន់ម៉ា) ថៃ វៀតណាម និង ទៀបកោះម៉ាឡេស៊ី ហើយនិងអាស៊ីអាគ្នេយ៍សមុទ្រ (ទឹកលិច) ប្រកបដោយប្រទេស ព្រុយណេ ម៉ាឡេស៊ីខាងកើត ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន កោះគ្រិស្តម៉ាស និងសិង្ហបុរី។ [1]
អាស៊ីអាគ្នេយ៍ | |
---|---|
ផ្ទៃក្រឡា | 5,000,000 km2 (1,900,000 sq mi) |
ប្រជាជន | ៦១០០០០០០០ |
សន្ទភាព | 118.6 /km2 (307 /sq mi) |
ប្រទេស | |
ទឹកដី | ៤+២
|
ផសស (២០១១) | ២,១៥៨$ សែនកោដិ (អត្រាប្ដូរប្រាក់) |
ផសសក្នុងម្នាក់ៗ (២០១១) | ៣៥៣៨$ (អត្រាប្ដូរប្រាក់) |
ភាសា |
|
តំបន់ម៉ោង | ម.ស.ស.+៥:៣០ (ពួកកោះអណ្ឌមាន និងនិកោបារ) ដល់ ម.ស.ស.+៩:០០ (ឥណ្ឌូណេស៊ី) |
ទីក្រុងធានី | |
ទីក្រុងធំៗបំផុត |
ពួកប្រជាជនទក្សិណទ្វីបមានលើសលប់ក្នុងតំបន់នេះ។ សាសនាសំខាន់ៗគឺឥស្លាម និងពុទ្ធសាសនា បន្ទាប់មកគឺគ្រិស្តសាសនា។ យ៉ាងណាក៏ដោយ ភាពប្លែកគ្នាធំមួយនៃសាសនាត្រូវបានគេរកឃើញទូទាំងតំបន់នេះ រួមមានការបដិបត្តហិណ្ឌូនិងឥទ្ធិពលព្រលឹងនិយម។[2]