ថៃ
From Wikipedia, the free encyclopedia
ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ (ថៃ:ราชอาณาจักรไทย) ហៅប្រទេសសៀម (ថៃ:สยาม) ជាប្រទេសដែលមានទីតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិននៃភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសនេះមានព្រំដែនខាងកើតជាប់នឹងប្រទេសប្រទេសឡាវ និងប្រទេសកម្ពុជា ខាងត្បូងជាប់ប្រទេសម៉ាឡេស៊ី និងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមា និងសមុទ្រអង់ដាម៉ង់ ហើយមានទន្លេមេគង្គធ្វើជាព្រំដែលក្នុងតំបន់ខ្លះ គ្រប់គ្រងដោយរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នឹងមានមជ្ឈមណ្ឌលគ្រប់គ្រងរាជការផែនដីនៅក្រុងបាងកក និងមានការបែងចែករដ្ឋបាលភូមិភាគចែកជា ៧៧ ខេត្ដ។
ราชอาณาจักรไทย (ភាសាថៃ) រ៉ាឆាអាក់ណាចាក់ថៃ | |
---|---|
ទីតាំងប្រទេសថៃ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | បាងកក 13°45′N 100°29′E |
ភាសាផ្លូវការ | ថៃ[1] |
អក្សរផ្លូវការ | អក្សរថៃ |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[2] | |
សាសនា (ឆ្នាំ ២០១៨)[3] |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ឯកត្តរដ្ឋប្រកាន់របបសភានិយម |
ព្រះបាទសម្ដេចព្រះវជិរក្លៅចៅយ៉ូហួ (រាមាទី១០) | |
ស្រេដ្ឋា ថាវីស៊ីន | |
នីតិបញ្ញត្តិ | រដ្ឋសភា |
វុឌ្ឍិសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
១២៣៨–១៤៤៨ | |
១៣៥១–១៧៦៧ | |
១៧៦៨–១៧៨២ | |
៦ មេសា ១៧៨២ | |
២៤ មិថុនា ១៩៣២ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៥១៣,១២០ គ.ម២ (ទី៥០) |
- ផ្ទៃទឹក (%) | ០.៤ (២,២៣០ គម២) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៦៩,៩៥០,៨៥០[5] (ទី២០) |
- ជំរឿន (ឆ្នាំ ២០១០) | ៦៤,៧៨៥,៩០៩[6] |
- ដង់ស៊ីតេ | ១៣២.១ នាក់/គ.ម២ (ទី៨៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.៤២៨ ទ្រីលានដុល្លារ[7] (ទី២២) |
- ក្នុងម្នាក់ | ២០,៣៧៨ ដុល្លារ[7] (ទី៦៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៥៨៥.៥៨៦ ពាន់លានដុល្លារ[7] (ទី២៥) |
- ក្នុងម្នាក់ | ៨,៣៥៦ ដុល្លារ[7] (ទី៨០) |
ជីនី (២០១៩) | ៣៤.៩[8] មធ្យម |
HDI (២០១៩) | ០.៧៧៧[9] ខ្ពស់ · ទី៧៩ |
រូបិយវត្ថុ | បាត (฿) (THB) |
ល្វែងម៉ោង | UTC+៧ |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦៦ |
ដែនកម្រិតខ្ពស់ |
|
អត្ថបទនេះមានអត្ថាក្សរថៃ។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរថៃ។ |
ប្រទេសថៃជាប់លំដាប់ទី ៥០ ខាងផ្ទៃដីដោយមានក្រឡាផ្ទៃសរុប ៥១៣,១១៥ គម២ និងមានប្រជាជនច្រើនលំដាប់ទី ២០ នៃពិភពលោកគឺមានប្រមាណ ៦៧ លាននាក់។ ថៃជាប្រទេសឧស្សាហកម្មថ្មី មានប្រាក់ចំណូលមូលដ្ឋានបានមកពីវិស័យឧស្សាហកម្មនិងសេវាកម្ម។ ថៃមានទីកន្លែងទេសចរណ៍ល្បីៗ ដូចជា ផាត់តាយ៉ា ភូកេត ក្រុងបាងកក និងឈៀងម៉ៃ ដែលបង្កើនប្រាក់ចំណូលឱ្យដល់ប្រទេសជាតិ។ ដូចគ្នានឹងការនាំចេញដែលមានដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានតម្លៃ ៣៣៤,០២៦ លានដុល្លារសហរដ្ឋអាមេរិក តាមការប៉ានប្រមាណនៅឆ្នាំ២០១០ សេដ្ឋកិច្ចថៃជាប់ចំណាត់ថ្នាក់ទី ៣០ ក្នុងពិភពលោក។
ជនជាតិតៃបានមកធ្វើចំណាកស្រុកពីភាគនិរតីប្រទេសចិនមកកាន់ទឹកដីប្រទេសថៃបច្ចុប្បន្ននៅអំឡុងសតវត្សទី១១។ អ្នកប្រវត្ដិសាស្រ្ដចាត់ទុកថា អាណាចក្រសុខោទ័យជាចំណុចចាប់ផ្ដើមនៃប្រវត្ដិសាស្រ្ដថៃដែលក្រោយមកបានធ្លាក់ក្រោយឥទ្ធិពលនៃអាណាចក្រអយុធ្យាដែលមានអំណាចជាង និងមានការទាក់ទងជាមួយជាតិបស្ចិមប្រទេស តែត្រូវបានធ្លាក់ចុះដុនដាបមួយរយៈដោយសារការពង្រីកអំណាចរបស់ភូមាចាប់តាំងពីឆ្នាំ ១៥១១ មុននឹងងើបឡើងវិញម្ដងទៀត។ ពេលសម្ដេចព្រះចៅក្រុងធនបុរីទ្រង់ស្ថាបនាអាណាចក្រធនបុរី ហេតុការណ៍ច្របូកច្របល់នៅសម័យចុងអាណាចក្របាននាំប្រទេសថៃចូលដល់យុគសម័យរបស់រាជវង្សចក្រីនៃក្រុងរតនកោសិន្រ្ទ។
នៅក្នុងអំឡុងដើមសម័យក្រុងរតនកោសិន្ទ្រ ប្រទេសថៃរងការវាយលុកពីប្រទេសជិតខាង តែក្រោយរជ្ជសម័យព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ជនជាតិអឺរ៉ុបចាប់ផ្ដើមមានឥទ្ធិពលលើភូមិភាគនេះយ៉ាងខ្លាំង ដែលនាំទៅរកការធ្វើសន្ធិសញ្ញាជាច្រើន និងការបាត់បង់ទឹកដីក្នុងផ្នែកខ្លះ ធ្វើឱ្យថៃអាចចៀសផុតពីអាណានិគមកិច្ចពីសំណាក់ប្រទេសអឺរ៉ុបបាន។ ក្រោយមកក្នុងអំឡុងសង្គ្រាមលោកលើកទី១ ថៃបានចូលរួមជាមួយបក្សសម្ព័ន្ធមិត្ត ហើយក្នុងឆ្នាំ ១៩៣២ មានការធ្វើបដិវត្តប្ដូរពីរបបរាជានិយមផ្ដាច់ការមកជារបបប្រជាធិបតេយ្យ។ ថៃបានចូលរួមខាងបក្សសម្ព័ន្ធត្រីភាគីនៅក្នុងសង្គ្រាមលោកលើកទី២។ រហូតដល់អំឡុងសង្គ្រាមត្រជាក់ ថៃបានចងសម្ព័ន្ធនយោបាយជាមួយអាមេរិក។ ពួកទាហានចូលមកមានឥទ្ធិពលក្នុងកិច្ចការនយោបាយថៃយ៉ាងខ្លាំងក្រោយបដិវត្ដថៃរាប់សិបឆ្នាំ ទាំងក្នុងពេលដែលមានរដ្ឋបាលស៊ីវិល និងចូលទៅរកសម័យលោកសេរីក្នុងពេលបច្ចុប្បន្នក្រោយការបោះឆ្នោតរើសនាយករដ្ធមន្រ្តី ថ្មី គណបក្ស ភឿថៃបានជាប់ឆ្នោតគឺក្នុងឆ្នាំ២០២៣ គឺតម្រូវអោយ លោក ភិថា លីមចារើនរ៉ាត់ ឡើងកាន់តំណែង។