ដាណឺម៉ាក
From Wikipedia, the free encyclopedia
ប្រទេសដាណឺម៉ាក (ភាសាដាណឺម៉ាក៖ Danmark, ប្រកបថា៖ ឌែន–ម៉ាក់) គឺជាប្រទេសន័រឌិកមួយស្ថិតនៅតំបន់អឺរ៉ុបខាងជើង។ វាត្រូវជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក ដែលជារដ្ឋឯកភូតអាស្រ័យរដ្ឋធម្មនុញ្ញលាតត្រដាងលើដែនដីស្វយ័តនៃប្រជុំកោះហ្វេរ៉ូ និងទឹកដីគ្រិនឡិននៅមហាសមុទ្រអាត្លង់ទិកភាគខាងជើង។[16] ដាណឺម៉ាកអឺរ៉ុប[ស 9]គឺជាប្រទេសស្ថិតនៅចុងខាងត្បូងគេបង្អស់នៃតំបន់ស្កង់ឌីណាវី ពោលគឺនៅភាគនីរតីប្រទេសស៊ុយអែត ន័វវែសនៅភាគខាងត្បូង និងជាប់ប្រទេសអាល្លឺម៉ង់នៅភាគខាងជើង។
Danmark (ភាសាដាណឺម៉ាក) | |
---|---|
ភ្លេងជាតិ: Der er et yndigt land (ខ្មែរ៖ "មានប្រទេសជាទីស្នេហា") Kong Christian stod ved højen mast[ស 2] (ខ្មែរ៖ "ព្រះរាជាគ្រីស្ទានទ្រង់ឈរក្បែរដងក្តោងដ៏ឧត្តម") | |
ទីតាំងប្រទេសដាណឺម៉ាក (ក្រហម) នៅសហភាពអឺរ៉ុប | |
រាជធានី និង ទីក្រុងធំបំផុត | កូពែនហាក 55°43′N 12°34′E |
ភាសាផ្លូវការ | ភាសាដាណឺម៉ាក |
ភាសាប្រចាំតំបន់ | ភាសាអាល្លឺម៉ង់[ស 3] |
ក្រុមជនជាតិ |
|
សាសនា |
|
រដ្ឋអធិបតេយ្យ | ព្រះរាជាណាចក្រដាណឺម៉ាក |
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
- ព្រះមហាក្សត្រ | ហ្វ្រេដេរីគទី១០ |
- នាយករដ្ឋមន្ត្រី | មិតេ ហ្វ្រេដឺរីកសិន |
នីតិបញ្ញត្តិ | ហ្វុលកេទីង |
ប្រវត្តិសាស្ត្រ | |
- បង្រួបបង្រួម | ប្រ. សតវត្សទី៨[7] |
- ច្បាប់រដ្ឋធម្មនុញ្ញ | ៥ មិថុនា ១៨៤៩ |
- ព្រះរាជាណាចក្រដាណឺម៉ាក | ២៤ មីនា ១៩៤៨ |
ក្រឡាផ្ទៃ | |
- មាតុបុរៈដាណឺម៉ាក់ | ៤២,៩៣៣ គ.ម២ [8] (ទី១៣០) |
- ផ្ទៃទឹក (%) | ១.៧៤ (គិតត្រឹមឆ្នាំ២០១៥)[9] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៥,៨៧៣,៤២០[10][ស 5] (ទី១១៤) |
- ប្រជុំកោះហ្វេរ៉ូ | ៥២,១១០[11] |
- គ្រីនឡិន | ៥៥,៨៦០[12] |
- ដង់ស៊ីតេ | ១៣៧.៦៥ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣៩១.៩០៦ ពាន់លានដុល្លារ[13] (ទី៥២) |
- ក្នុងម្នាក់ | ៦៦,៩០៤ ដុល្លារ[13] (ទី១៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៤១៤.៥៥០ ពាន់លានដុល្លារ[13] (ទី៣៤) |
- ក្នុងម្នាក់ | ៧០,៧៦៩ ដុល្លារ[13] (ទី១០) |
ជីនី (២០២០) | ២៧.៣[14] ទាប |
HDI (២០១៩) | ០.៩៤០[15] ខ្ពស់ណាស់ · ទី១០ |
រូបិយវត្ថុ | ក្រូនដាណឺម៉ាក[ស 6] (DKK) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
[ស 7] | |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | កូដហៅទូរស័ព្ទមានបីគឺ៖
|
កូដ ISO 3166 | DK |
ដែនកម្រិតខ្ពស់ | .dk[ស 8] |
គេហទំព័រ Denmark.dk |
រដ្ឋធម្មនុញ្ញដាណឺម៉ាក ត្រូវបានចុះនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៤៩ ដោយបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការដែលបានចាប់ផ្ដើមតាំងពីនៅឆ្នាំ១៦៦០។ វាបង្កើតរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលបានរៀបចំជាលទ្ធិប្រជាធិបតេយ្យ។ ដាណឺម៉ាកបានក្លាយជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអ៊ឺរ៉ុប នៅឆ្នាំ 1973 ។ប៉ុន្តែប្រើរូបិយវត្ថុភ្ទាល់ខ្លួនគឺក្រោនដាណឺម៉ាក។ ប្រទេសនេះស្ថិតក្នុងចំណោមសមាជិកស្ថាបនិកនៃអង្គការណាតូ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) អង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) និង អង្គការសហប្រជាជាតិ ។ វាក៏ជាផ្នែកមួយនៃតំបន់ Schengen ។
ដាណឺម៉ាកត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមរីកចម្រើនបំផុតនៅក្នុងពិភពលោក។[18] ប្រទេសដាណឺម៉ាក មានកម្រិតជីវភាពរស់នៅខ្ពស់ ហើយប្រទេសនេះស្ថិតក្នុងលំដាប់នៃប្រជាជាតិមានជីវិល្អប្រសើរ ដែលក្នុងនោះរួមមានសន្ទស្សន៍អប់រំ ការថែទាំសុខភាព ការការពារសេរីភាព សន្ទស្សន៍លទ្ធិប្រជាធិបតេយ្យ សន្ទស្សន៍វិបុលភាព និងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។[19][20]