ឆែក
From Wikipedia, the free encyclopedia
ប្រទេសឆែក (ភាសាឆែក៖ Česko, ប្រកបថា៖ ឆេ–ស្កូ, "ស្តាប់ ") ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋឆែក (Česká republika) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ ខាងត្បូងជាប់នឹងអូទ្រីស ខាងកើតជាប់នឹងស្លូវ៉ាគី និងទិសឦសានជាប់នឹងប៉ូឡូញ។[11] សាធារណរដ្ឋឆែកគឺពោរពេញទៅដោយតំបន់ខ្ពង់រាបដែលគ្របដណ្ដប់លើផ្ទៃដីសរុប ៧៨,៨៧១ គីឡូម៉ែត្រការ៉េ ជាមួយនឹងអាកាសធាតុទ្វីបសើម និងបែបមហាសមុទ្រ។ រដ្ឋធានី និងទីក្រុងធំបំផុតគឺ ប្រាក ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន ប្រេណូ និង អូស្ត្រាវ៉ាជាដើម។
ព័ត៌មានសង្ខេប Česká republika (ភាសាឆែក), រដ្ឋធានី និង ទីក្រុងធំបំផុត ...
Česká republika (ភាសាឆែក) | |
---|---|
បាវចនា "Pravda vítězí" "សច្ចភាពតែងនាំឱ្យជំនះ" | |
ភ្លេងជាតិ Kde domov můj "ទីនេះជាមាតុប្រទេសខ្ញុំ" | |
ទីតាំងប្រទេសឆែក (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប្រាក 50°05′N 14°28′E |
ភាសាផ្លូវការ | ភាសាឆែក[1] |
ភាសាទទួលស្គាល់ផ្លូវការ[2][3] | បញ្ជី
|
ក្រុមជនជាតិ (ឆ្នាំ ២០២១)[4] |
|
សាសនា (ឆ្នាំ ២០២១)[5] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋសភានិយម |
- ប្រធានាធិបតី | មីឡូស ហ្សេម៉ាន់ |
- នាយករដ្ឋមន្ត្រី | ពេទ្រ ហ្វីអាឡា |
នីតិបញ្ញត្តិ | សភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ប្រវត្តិនិម្មិតកម្ម | |
- ពញារដ្ឋបូហែម | ប្រ. ៨៧០ |
- ព្រះរាជាណាចក្របូហែម | ១១៩៨ |
- ឆេកូស្លូវ៉ាគី | ២៨ តុលា ១៩១៨ |
- សាធារណរដ្ឋឆេក | ១ មករា ១៩៩៣ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៧៨,៨៧១ គ.ម២ (ទី១១៥) |
- ផ្ទៃទឹក (%) | ២.១២ (គិតត្រឹមឆ្នាំ២០២០)[6] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ១០,៧០១,៧៧៧[7] (ទី៨៦) |
- ជំរឿន (ឆ្នាំ ២០២១) | ១០,៥២៤,១៦៧ |
- ដង់ស៊ីតេ | ១៣៦ នាក់/គ.ម២ (ទី៦២) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៥០៣.៦១៣ ពាន់លានដុល្លារ[8] (ទី៣៦) |
- ក្នុងម្នាក់ | ៤៦,៨១១[8] (ទី២៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣០២.០៦១ ពាន់លានដុល្លារ[8] (ទី៣៦) |
- ក្នុងម្នាក់ | ២៨,០៧៧[8] (ទី៣៤) |
ជីនី (២០១៩) | ២៤.០[9] ទាប · ទី៥ |
HDI (២០១៩) | ០.៩០០[10] ខ្ពស់ណាស់ · ទី២៧ |
រូបិយវត្ថុ | កូរូណាឆែក (CZK) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៤២០a |
កូដ ISO 3166 | CZ |
ដែនកម្រិតខ្ពស់ | .czb |
|
បិទ
សាធារណរដ្ឋឆែកជាប្រទេសអភិវឌ្ឍន៍ខ្លាំងមួយលើគ្រប់វិស័យ។ វាត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសមានសន្តិភាពលំដាប់ទីប្រាំមួយលើពិភពលោក និងមានចំនួនប្រជាជនមិនជឿលើសាសនាច្រើន។
ឆែកជាអតីតផ្នែកមួយនៃឆេកូស្លូវ៉ាគី។ វាបានប្រកាសឯករាជ្យជាផ្លូវការនៅថ្ងៃ ១ មករា ១៩៩៣។