អាណាចក្ររតនកោសិន្ទ្រ៍
អាណាចក្រទីបួននៅក្នុងប្រវត្តិសាស្ត្រថៃ (១៧៨២–១៩៣២) / From Wikipedia, the free encyclopedia
អាណាចក្ររតនកោសិន្ទ្រ៍ (សៀម៖ อาณาจักรรัตนโกสินทร์) (ប្រកប៖ អា-ណា-ចាក់ រ័ត-តា-ណាក់-កូ-ស៊ីន) ឬ រាជអាណាចក្រសៀម (ราชอาณาจักรสยาม) គឺជាឈ្មោះដែលគេប្រើដើម្បីសម្ដៅលើព្រះនគរថៃទីបួន និងបច្ចុប្បន្ននៅក្នុងប្រវត្តិសាស្ត្រថៃ (ដែលកាលនុះត្រូវបានស្គាល់ថា សៀម)។ អាណាចក្រនេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៨២ បន្ទាប់ពីបឋមក្សត្រនៃរាជវង្សចក្រីគឺ ព្រះពុទ្ធយ៉តហ្វាចុឡាលោកបានស្ថាបនាក្រុងរតនកោសិន្ទ្រ៍ (បាងកក) ឡើងជារាជធានីថ្មីនៃប្រទេសសៀម។ អត្ថបទនេះនឹងគ្របដណ្តប់លើកាលសម័យនៃអាណាចក្រនេះរហូតដល់បដិវត្តន៍សៀមឆ្នាំ១៩៣២។
អាណាចក្ររតនកោសិន្ទ្រ៍ อาณาจักรรัตนโกสินทร์
| |||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៧៨២–១៩៣២ | |||||||||||||||||||||||
បាវចនាสพฺเพสํ สงฺฆภูตานํ สามคฺคี วุฑฺฒิ สาธิกา សាមគ្គី សង្ខារពុទ្ធោណំ សម្មាធិ វុឌ្ឍិ សតិកា | |||||||||||||||||||||||
ភ្លេងជាតិ จอมราชจงเจริญ ឆោមរាជជុងចំរើន "ព្រះរាជាមានព្រះជន្មាយុចម្រើនយឺនយូរ" (១៨៥២–១៨៧១) สรรเสริญพระบารมี "ភ្លេងសរសើរព្រះបារមី" (១៨៨៨–១៩៣២) | |||||||||||||||||||||||
វិសាលភាពទឹកដីអាណាចក្ររតនកោសិន្ទ្រ៍នៅក្នុងឆ្នាំ១៨០៥ | |||||||||||||||||||||||
រាជធានី | បាងកក | ||||||||||||||||||||||
ភាសាទូទៅ | ថៃកណ្ដាល (ផ្លូវការ) | ||||||||||||||||||||||
សាសនា | ភាគច្រើន៖ ព្រះពុទ្ធសាសនាថេរវាទ (សាសនារដ្ឋ) ភាគតិច៖ គ្រិស្តសាសនា, ហិណ្ឌូសាសនា, ឥស្លាមសាសនា | ||||||||||||||||||||||
រដ្ឋាភិបាល | មណ្ឌលប្រព័ន្ធ (រហូតដល់ចុងសតវត្សទី១៩)[2] រាជាធិបតេយ្យផ្តាច់ការ (ពីចុងសតវត្សទី១៩[2]–១៩៣២) | ||||||||||||||||||||||
ព្រះមហាក្សត្រ | |||||||||||||||||||||||
▪ ១៧៨២–១៨០៩ | ព្រះពុទ្ធយ៉តហ្វាចុឡាលោក | ||||||||||||||||||||||
▪ ១៨០៩–១៨២៤ | ព្រះពុទ្ធលើសឡានភាល័យ | ||||||||||||||||||||||
▪ ១៨២៤–១៨៥១ | ណាំងក្លៅ | ||||||||||||||||||||||
▪ ១៨៥១–១៨៦៨ | មង្កុដ | ||||||||||||||||||||||
▪ ១៨៦៨–១៩១០ | ចុល្លាង្ករណ៍ | ||||||||||||||||||||||
▪ ១៩១០–១៩២៥ | វជិរាវុធ | ||||||||||||||||||||||
▪ ១៩២៥–១៩៣៥ | ប្រជាធិផុក | ||||||||||||||||||||||
ព្រះអនុរាជ | |||||||||||||||||||||||
▪ ១៧៨២–១៨០៣ | មហាសុរសិង្ហនាថ (ដំបូង) | ||||||||||||||||||||||
▪ ១៨៦៨–១៨៨៥ | វិជ័យជាញ (ក្រោយ) | ||||||||||||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||||||||||||
▪ ប្រកាសបង្កើតឡើង | ៦ មេសា ១៧៨២ | ||||||||||||||||||||||
១៧៨៥–១៧៨៦ | |||||||||||||||||||||||
▪ សន្ធិសញ្ញាបួរនេ | ១៨២៦ | ||||||||||||||||||||||
១៨៤១–១៨៤៥ | |||||||||||||||||||||||
▪ បស្ចិមភាវូបនីយកម្ម និងជាតិនិយម | ១៨៥១–១៩៣២ | ||||||||||||||||||||||
▪ សន្ធិសញ្ញាបូរីង | ១៨ មេសា ១៨៥៥ | ||||||||||||||||||||||
▪ សង្គ្រាមបារាំង-សៀម | ១៨៩៣ | ||||||||||||||||||||||
២៤ មិថុនា ១៩៣២ | |||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||
១,០០០,០០០ - ៤,០០០,០០០ | |||||||||||||||||||||||
▪ ១៩២៩[6] | ១១,៥០៦,២០៧ | ||||||||||||||||||||||
រូបិយវត្ថុ |
| ||||||||||||||||||||||
|
អត្ថបទនេះមានអត្ថាក្សរថៃ។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរថៃ។ |
អាណាចក្ររតនកោសិន្ទ្រ៍មានវិសាលភាពទឹកដីដ៏ធំទូលំទូលាយដោយបានគ្របដណ្តប់លើប្រទេសកម្ពុជា ឡាវ រដ្ឋសាន និងនគរម៉ាឡេមួយចំនួននៅប៉ែកខាងជើង។ អាណាចក្រនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទរាមាទី១ នៃរាជវង្សចក្រី។ ដំណាក់កាលដំបូងនៃសម័យនេះរួមមាន ការបង្រួបបង្រួមអំណាចក្រុងរតនកោសិន្ទ្រ៍ និងជម្លោះសង្គ្រាមសាមាយិកជាមួយភូមា និងវៀតណាម។[7] ដំណាក់កាលបន្ទាប់ គឺការធ្វើទំនាក់ទំនងជាមួយមហាអំណាចអាណានិគមអង់គ្លេសនិងបារាំង ដែលជាដើមហេតុនាំឱ្យសៀមក្លាយជារដ្ឋប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមពួកអឺរ៉ុបណាមួយ។[8]
សម្រាប់រឿងផ្ទៃក្នុងវិញ នគរនេះបានវិវត្តខ្លួនទៅជារដ្ឋប្រទេសដ៏ទំនើបមួយដោយសារការធ្វើអន្តរកម្មអត់ឈប់ឈរជាមួយមហាអំណាចលោកខាងលិចនៅក្រៅព្រំដែនរបស់ខ្លួន។ នៅក្នុងសម័យកាលក្រុងរតនកោសិន្ទ្រ៍នេះផងដែរ ប្រទេសសៀមបានឆ្លងកាត់ការអភិវឌ្ឍន៍ជាច្រើនដូចជា៖ វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម ភាពលូតលាស់នៃពាណិជ្ជកម្មក្រៅប្រទេស ការលុបបំបាត់ចោលនូវទាសូបនិយភាព និងពង្រីកវិស័យអប់រំឱ្យមានដល់ប្រជាជនទូទៅ។ ក៏ប៉ុន្តែ ភាពបរាជ័យក្នុងការធ្វើកំណែទម្រង់នយោបាយសំខាន់ៗមួយចំនួនបាននាំឱ្យមានបដិវត្តន៍ផ្ទុះឡើង និងជាលទ្ធផល សៀមត្រូវបោះបង់ចោលនូវរបបរាជាធិបតេយ្យផ្តាច់ការ ហើយមកប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៣២។