ណាប៉ូលេអុងបូណាប៉ារត៍
From Wikipedia, the free encyclopedia
ណាប៉ូលេអុង (នាមពេញ ណាប៉ូលេអុង បូណាប៉ារត៍, ១៥ សីហា ១៧៦៩ – ៥ ឧសភា ១៨២១) និងមានព្រះរាជនាមថា ណាប៉ូលេអុងទី១ គឺជាមេដឹកនាំនយោបាយ និងយោធាបារាំងម្នាក់ ដែលលេចឈ្មោះឡើងនៅអំឡុងបដិវត្តន៍បារាំង និងបានដឹកនាំយុទ្ធនាការសំខាន់ៗជាច្រើនក្នុងអំឡុងសង្គ្រាមបដិវត្តន៍។ គាត់បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋបារាំងដោយកាន់តំណែងជាកុងស៊ុលទីមួយពីឆ្នាំ១៧៩៩ ដល់ឆ្នាំ១៨០៤ ហើយក្រោយមកបានឡើងកាន់អំណាចជាអធិរាជនៃបារាំងពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៤ និងម្តងទៀតក្នុងឆ្នាំ១៨១៥។ កេរដំណែលនយោបាយ និងវប្បធម៌របស់ណាប៉ូលេអុងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្នគាត់មានឈ្មោះជាមេដឹកនាំដ៏ល្បីល្បាញ និងចម្រូងចម្រាសមួយរូបនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។[2][3]
ណាប៉ូលេអុង | |||||||||
---|---|---|---|---|---|---|---|---|---|
អធិរាជនៃបារាំង | |||||||||
រជ្ជកាលដំបូង | ១៨ ឧសាភា ១៨០៤ – ៦ មេសា ១៨១៤ | ||||||||
រាជាភិសេក | ២ ធ្នូ ១៨០៤ ព្រះវិហារនូត្រេ-ដាម | ||||||||
អង្គក្រោយ | ល្វីទី១៨ (ជាព្រះមហាក្សត្របារាំង) | ||||||||
រជ្ជកាលទីពីរ | ២០ មីនា ១៨១៥ – ២២ មិថុនា ១៨១៥ | ||||||||
អង្គក្រោយ | ណាប៉ូលេអុងទី២ (វិវាទ) | ||||||||
ព្រះមហាក្សត្រអ៊ីតាលី | |||||||||
រជ្ជកាល | ១៧ មីនា ១៨០៥ – ១១ មេសា ១៨១៤ | ||||||||
រាជាភិសេក | ២៦ ឧសភា ១៨០៥ ព្រះវិហារមីឡាន | ||||||||
អង្គក្រោយ | វិចទ័រ អេម៉ានុយអែលទី២ | ||||||||
កុងស៊ុលទីមួយនៃបារាំង | |||||||||
ក្នុងការិយាល័យ | ១២ ធ្នូ ១៧៩៩ – ១៨ ឧសភា ១៨០៤ | ||||||||
សហកុងស៊ុល | ហ្សង់-ហ្សាក-រ៉េជីស ដឺ កំបេសេរ៉េ ឆាល-ហ្វ្រង់ស្វ័រ ឡឺប្រន | ||||||||
កុងស៊ុលបណ្ដោះអាសន្ននៃបារាំង | |||||||||
ក្នុងការិយាល័យ | ១០ វិច្ឆិកា ១៧៩៩ – ១២ ធ្នូ ១៧៩៩៩ | ||||||||
សហកុងស៊ុល | អេម៉ានុយអែល ចូសែហ្វ ស៊ីយ៉េស រ៉ូជឺរ ឌូកុស | ||||||||
ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី | |||||||||
ក្នុងការិយាល័យ | ២៦ មករា ១៨០២ – ១៧ មីនា ១៨០៥ | ||||||||
អនុប្រធានាធិបតី | ហ្វ្រានសេស្កូ មែលហ្ស៊ី ដេរីល | ||||||||
អាណាព្យាបាលនៃសហព័ន្ធរ៉ាំង | |||||||||
ក្នុងការិយាល័យ | ១២ កក្កដា ១៨០៦ – ៤ វិច្ឆិកា ១៨១៣ | ||||||||
ប្រាំង-ព្រីម៉ាត | កាល វ៉ន ដាល់ប៊ឺក, អ៊ូជេន ដឺ ប៊ូហារនៃ | ||||||||
ប្រសូត | ណាប៉ូលេអុង បូណាប៉ារត៍ (Napoleone Buonaparte)[1] ១៥ សីហា ១៧៦៩ អាចាស៊ីយ៉ូ, កុសស៊ីកា, ព្រះរាជាណាចក្របារាំង | ||||||||
សុគត | ៥ ឧសភា ១៨២១ (ជន្មាយុ ៥១) ឡងវូដ, ចក្រភពអង់គ្លេស | ||||||||
ព្រះសុសាន | ១៥ ធ្នូ ១៨៤០ | ||||||||
រាជពន្ធភាព | ចូសេហ្វីន ដឺ ប៊ូហារនៃ (រ.ក. ៩ មីនា ១៧៩៦, ល. ១០ មករា ១៨១០) ម៉ារីល្វីនៃអូទ្រីស (អ.ភិ. ១១ មីនា ១៨១០) | ||||||||
ព្រះរាជឱរស-ធីតា |
| ||||||||
| |||||||||
វង្ស | បូណាប៉ារត៍ | ||||||||
បិតា | ការឡូ បូណាប៉ារត៍ | ||||||||
មាតា | លេទីស៊ីយ៉ា រ៉ាម៉ូលីណូ | ||||||||
សាសនា | កាតូលិក | ||||||||
ព្រះហត្ថលេខា |
ណាប៉ូលេអុងបានចាប់កំណើតក្នុងគ្រួសារអភិជនអ៊ីតាលីតូចមួយនៅលើកោះកុសស៊ីកា ដែលកាលនោះបារាំងទើបតែបានកាត់ដែនកោះមួយនោះជាកម្មសិទ្ធិរបស់ខ្លួនថ្មីៗ។ គាត់បានគាំទ្របដិវត្តន៍បារាំងក្នុងឆ្នាំ១៧៨៩ ហើយខណៈពេលដែលកំពុងបម្រើការក្នុងជួរកងទ័ពបារាំង ណាប៉ូលេអុងបានព្យាយាមផ្សព្វផ្សាយឧត្តមគតិពីបារាំងទៅកាន់ប្រជាពលរដ្ឋនៅស្រុកកំណើតរបស់ខ្លួន។ ឋានៈកងទ័ពរបស់គាត់បានកើនឡើងយ៉ាងរហ័សក្រោយពីគាត់បានជួយអាជ្ញាធរបដិវត្តន៍យកឈ្នះលើក្រុមបះបោរនៅក្នុងឆ្នាំ១៧៩៥។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអូទ្រីស និងអ៊ីតាលី ដោយបានទទួលជ័យជម្នះក្នុងគ្រប់សមរភូមិ ហើយក៏បានក្លាយជាវីរបុរសជាតិនៃបារាំង។ ក្នុងឆ្នាំ១៧៩៨ គាត់បានដឹកនាំបេសកកម្មយោធាមួយទៅកាន់ប្រទេសអេហ្ស៊ីប ដែលនេះជាប្រភពនៃការប្រឡូកចូលវិស័យនយោបាយរបស់ណាប៉ូលេអុង។ ទីបំផុត ណាប៉ូលេអុងបានដឹកនាំរដ្ឋប្រហារនៅខែវិច្ឆិកា ឆ្នាំ១៧៩៩ ហើយបានក្លាយជាកុងស៊ុលទីមួយនៃសាធារណរដ្ឋ។