Microsoft .NET Framework
From Wikipedia, the free encyclopedia
ក្រុមហ៊ុន Microsoft ចាប់ផ្ដើមបង្កើត .NET Framework ដំបូងក្នុងកំឡុងឆ្នាំ ១៩៩០ ដែលពេលនោះត្រូវបានហៅឈ្មោះថា Next Generation Windows Services (NGWS)។ ក្នុងឆ្នាំ ២០០០ ជំនាន់ .NET ១.០ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់សាកល្បង។ [1]
រចនាបទអាគតដ្ឋានរបស់អត្ថបទនេះប្រហែលជាមិនច្បាស់លាស់។ ឯកសារយោងទាំងនេះបានប្រើអាចធ្វើឱ្យកាន់តែច្បាស់លាស់ជាមួយរចនាបថអាគតដ្ឋានផ្សេង រឺ ដដែល ការដាក់លេខយោង រឺ ដាក់តំណខាងក្រៅ។ Violates Wikipedia:External links: "Wikipedia articles may include links to web pages outside Wikipedia (external links), but they should not normally be used in the body of an article.". (May 2013) |
ជំនាន់ .NET Framework ៣.០ ត្រូវបានដាក់បញ្ចូលទៅក្នុងកញ្ចប់ Windows Server 2008 និង Windows Vista. ជំនាន់ ៣.៥ ត្រូវបានដាក់បញ្ចូលទៅក្នុង Windows 7 ។ ជំនាន់ទាំងនេះអាចធ្វើការដំឡើងសម្រាប់ត្រកូលប្រព័ន្ធប្រតិបត្តិការណ៍ Windows XP និង Windows Server 2003 ផងដែរ.[2] ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១០ ជំនាន់ .NET Framework ៤.០ ត្រូវបានដាក់បញ្ចូលនៅក្នុង Visual Studio 2010.
គ្រួសារ .NET Framework បានរាប់បញ្ចូលនូវជំនាន់ពីរទៀតគឺ mobile ឬ Embedded device ។ .NET Compact Framework ជាជំនាន់ដែលបានកាត់ផ្នែកសំខាន់ៗខ្លះនៃ Framework ដែលត្រូវបានដាក់បញ្ចូលទៅក្នុង Windows CE និង Windows Mobile ដូចជា smartphones ជាដើម ។ លើសពីនេះទៅទៀត .NET Micro Framework គឺជាកញ្ចប់ ដ៏សម្បូរបែបមួយសម្រាប់ឧបករណ៍ទំនើបៗនាពេលបច្ចុប្បន្ន។.