រាហុ
From Wikipedia, the free encyclopedia
ព្រះរាហុ ឬ អាចហៅថា រាហូ (សំស្ក្រឹត: राहु Rāhu,អង់គ្លេស: Lord Rahu ) គឺជា ទេវតាទេពទេពនព្វគ្រោះនៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា. ,ឈ្មោះរបស់អសុរម្នាក់ ដែលជាបុត្ររបស់វេបចិត្តអសុរិន្ទ និងនាងសិង្ហិកា។., តាមប្រវត្តិរឿងរ៉ាវក្នុងហិណ្ឌូសាសនា រឿងរាមាយណៈ បញ្ជាក់ថា រាហុនេះ មានខ្លួនដាច់ពាក់កណ្តាល ដោយសារត្រូវចក្ររបស់ព្រះវិស្ណុ (ព្រះនារាយណ៍ ) ក្នុងកាលដែល រាហូនេះបានកាឡាខ្លួនជាទេវតា ចូលទៅលួចទឹកអម្រឹតផឹក។ ខ្លួនពាក់កណ្តាលខាងលើមិនស្លាប់ ដោយសារទឹកអម្រឹតចូលជ្រាបបានពាក់កណ្តាលខ្លួននេះឯង។. , ក្នុងហោរាសាស្ត្រ រាហូ គឺជាទេវតាព្រះគ្រោះទី៨ ក្នុងពួកទេព្តានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ។. , ខ្មែរយើងច្រើនហៅថា រាហុ៍ រាហូ ឬ រាហុអសុរិន្ទ។ សត្រូវរបស់រាហុគឺ ព្រះអាទិត្យ ព្រះចន្ទ និងព្រះវិស្ណុ.។ [1]
ព័ត៌មានសង្ខេប
ព្រះរាហុ (ព្រះរាហូ) | ||
សាសនា | ហិណ្ឌូសាសនា ព្រហ្មញ្ញ សាសនា | |
ព្រះភរិយា | ព្រះនាងស៊ីមហ៊ី ( Simhi ) | |
យាន្តជំនិះ | សិង្ហ(តោ) | |
បិទ