ព្រហ្មញ្ញ សាសនា
From Wikipedia, the free encyclopedia
ព្រហ្មញ្ញសាសនា មានន័យថា (អង់គ្លេស: Brahmanismថៃ: ศาสนาพราหมณ์; ភាសាសំស្ក្រឹត: वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសឥណ្ឌា។