ម៉ូណាកូ
From Wikipedia, the free encyclopedia
ប្រទេសម៉ូណាកូ ដោយមានឈ្មោះជាផ្លូវការថា ក្សត្របុរីម៉ូណាកូ (ភាសាបារាំង៖ Principauté de Monaco និងម៉ុងណេហ្កាស្ក៍៖ Prinçipatu de Mu̍negu) គឺជារដ្ឋបុរីអធិបតេយ្យមួយស្ថិតនៅតំបន់អឺរ៉ុបខាងលិច។ វាមានព្រំដែនជាប់ជាមួយប្រទេសបារាំងនៅភាគខាងជើង ខាងកើត និងខាងលិច និងសមុទ្រមេឌីទែរ៉ានេនៅភាគខាងត្បូង។ រដ្ឋនេះមានប្រជាជនរស់នៅចំនួន ៣៨,៦៨២ នាក់ ហើយក្នុងនោះមាន ៩,៤៨៦ ជាជនជាតិម៉ុងណេហ្កាស្ក៍។ វាត្រូវបានគេចាត់ទុកថាជាកន្លែងថ្លៃបំផុត និងមានទ្រព្យសម្បត្តិស្ដុកស្តម្ភច្រើនបំផុតនៅលើពិភពលោក។[11] ភាសាផ្លូវការរបស់រដ្ឋនេះគឺ ភាសាបារាំង។ លើសពីនេះ គ្រាមភាសាម៉ុងណេហ្កាស្ក៍ ភាសាអ៊ីតាលី និងភាសាអង់គ្លេស ត្រូវបាននិយាយ និងប្រើប្រាស់ដោយអ្នកស្រុកជាច្រើន។
ព័ត៌មានសង្ខេប Principauté de Monaco (ភាសាបារាំង)Prinçipatu de Mu̍negu (ម៉ុងណេហ្កាស្ក៍), រាជធានី ...
Principauté de Monaco (ភាសាបារាំង) Prinçipatu de Mu̍negu (ម៉ុងណេហ្កាស្ក៍) | |
---|---|
ភ្លេងជាតិ Hymne Monégasque ("បទភ្លេងនៃម៉ូណាកូ") | |
ទីតាំងប្រទេសម៉ូណាកូ (ក្រហម) នៅលើភូគោល | |
រាជធានី | ម៉ូណាកូ (រដ្ឋបុរី) 43°44′N 7°25′E |
តំបន់រដ្ឋបាលធំបំផុត | ម៉ុងតេការឡូ |
ភាសាផ្លូវការ | ភាសាបារាំង[1] |
ភាសាទូទៅ |
|
ក្រុមជនជាតិ |
|
សាសនា | ៨៦.០% គ្រិស្តសាសនា —៨០.៩% រ៉ូម៉ាំងកាតូលិក (ផ្លូវការ)[2] —៥.១% និកាយគ្រិស្តផ្សេងៗទៀត ១១.៧% គ្មានជំនឿសាសនា ១.៧% លទ្ធិយូដា ០.៦% សាសនាដទៃ[3] |
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
- អង្គក្សត្រ | អាល់ប៊ឺតទី២ |
- នាយករដ្ឋមន្ត្រី | ព្យែរ ដារទូត |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាជាតិ |
ទទួលឯករាជ្យ | |
- រាជត្រកូលគ្រីម៉ាល់ឌី (ក្រោមអធិបតេយ្យភាពនៃសាធារណរដ្ឋជេណូអា) | ៨ មករា ១២៩៧ |
- ពីចក្រភពបារាំង | ១៧ ឧសភា ១៨១៤ |
- ពីការត្រួតត្រារបស់សម្ព័ន្ធភាពទីប្រាំមួយ | ១៧ មិថុនា ១៨១៤ |
- សន្ធិសញ្ញាបារាំង–ម៉ុងណេហ្កាស្ក៍ | ២ កុម្ភៈ ១៨៦១ |
- រដ្ឋធម្មនុញ្ញ | ៥ មករា ១៩១១ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២.០២ គ.ម២ (ទី១៩៤) |
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ[4] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩) | ▬ ៣៨,៣០០[5] (ទី១៩០) |
- ជំរឿន (ឆ្នាំ ២០១៦) | ៣៧,៣០៨[6] |
- ដង់ស៊ីតេ | ១៨,៧១៣ នាក់/គ.ម២ (ទី១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៥) |
- សរុប | ៧.៦៧២ ពាន់លានដុល្លារ[7] (ទី១៥៨) |
- ក្នុងម្នាក់ | ១១៥,៧០០ ដុល្លារ[7] (ទី៣) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩[b]) |
- សរុប | ៧.៤២៤ ពាន់លានដុល្លារ[8] (ទី១៥៦) |
- ក្នុងម្នាក់ | ១៩០,៥១៣ ដុល្លារ[9] (ទី១) |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទិសបើកបរ | ស្ដាំ[10] |
កូដហៅទូរស័ព្ទ | +៣៧៧ |
ដែនកម្រិតខ្ពស់ | .mc |
|
បិទ