ពិធីរាជាភិសេក
From Wikipedia, the free encyclopedia
ព្រះរាជពិធីរាជាភិសេក(អង់គ្លេស: Coronation, ថៃ: พระราชพิธีบรมราชาภิเษก) គឺជាការឡើងសោយរាជ្យសម្បត្តិរបស់ ព្រះមហាក្សត្រខ្មែរ តាមប្រវត្តិឯកសារ បានឲ្យឈ្មោះថា ពិធីរាជាភិសេក ឬ ពិធីអភិសេកស្ដេច។ ព្រះរាជពិធីជាកេរមរតកវប្បធម៌របស់ ព្រះមហាក្សត្រខ្មែរបែបនេះ បន្តធ្វើចាប់តាំងពីសម័យ ព្រហ្មញ្ញសាសនា រហូតក្រោយ សម័យអង្គរ ទោះបីជាព្រះមហាក្សត្រខ្មែរជ្រើសរើសយក ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ។ ពិធីអភិសេក ឬ រាជាភិសេករបស់ព្រះមហាក្សត្រខ្មែរនេះ ត្រូវបាន សង្គមខ្មែរបុរាណ ចាត់ទុកថាជាព្រះពិធីសម្រាប់អង្គដឹកនាំកំពូលនៃ ព្រះមហាក្សត្រ ឬ នគរកម្ពុជាធិបតេយ្យនៅរាល់ការឡើងសោយរាជ្យសម្បត្តិដំបូង។