តោង៑ងូក្សេត្រ
From Wikipedia, the free encyclopedia
តោង៑ងូក្សេត្រទីមួយ រឺ តោង៑ងូក្សេត្រ (អានថា:[តោង'ងូក្សេត រឺ ក្សេតត្រៈ], ភូមា: တောင်ငူ ခေတ်, [tàʊɴŋù kʰɪʔ] អានថា: [តោនងូឃិ]; ក៏ត្រូវបានគេស្គាល់ថាជា រាជវង្សតោង៑ងូទីមួយ ចក្រភពភូមាទីពីរ រឺ ជាធម្មតាហៅថា តោង៑ងូក្សេត្រ ) គឺជាមហាអំណាចនៅពីលើគេនៅអាស៊ីអាគ្នេយ៍ដីគោកក្នុងពាក់កណ្ដាលទីពីរនៃសតវត្សទី១៦។ នៅពេលចក្រភពនេះឡើងដល់កំពូល តោង៑ងូ "បានលាតសន្ធឹងអំណាចអធិរាជភាពរបស់ខ្លួនចាប់ពីមណិបុរទៅទល់នឹងព្រំប្រទល់ដែនកម្ពុជាធិបតី ហើយឥទ្ធិពលនេះបានលាតសន្ធឹងចាប់ពីព្រំសីមានៃរក្ខៈដល់អ្យិនណាន" និង "ក៏ប្រហែលជាចក្រភពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ផងដែរនៅក្នុងពេលនោះ។"[1] រាជវង្សនេះ ជារាជវង្សដែល "ចេះក្ដោបក្ដាប់ឱកាស និង ជោគជ័យបំផុតខាងវិស័យយោធា" ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសភូមា ហើយវាក៏ជារាជវង្សដែលមាន "អាយុកាលដ៏ខ្លីផងដែរ។"[2]
តោង៑ងូក្សេត្រ တောင်ငူခေတ်
| |||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៥១០–១៥៩៩ | |||||||||||||||||||||||||||
តោង៑ងូក្សេត្រនៅពេលលាតសន្ធឹងធំបំផុត (១៥៨០) | |||||||||||||||||||||||||||
ស្ថានភាព | {{#if: | | | ||||||||||||||||||||||||||
ធានី | តោង៑ងូ (១៥១០–៣៩) ពគោ (បាហ្គោ) (១៥៣៩–៩៩) | ||||||||||||||||||||||||||
ភាសាទូទៅ | ផ្លូវការ ភូមា | ||||||||||||||||||||||||||
សាសនា | ផ្លូវការ ពុទ្ធសាសនាថេរវាទ ភាគតិច
| ||||||||||||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||||||||||||||||||||
▪ ១៥១០–៣០ | មង៑ះក្រៃញ៉ិ | ||||||||||||||||||||||||||
▪ ១៥៣០–៥០ | តបង៑រ្វេថីះ | ||||||||||||||||||||||||||
▪ ១៥៥០–៨១ | ភុរង្ម៑នោង៑ | ||||||||||||||||||||||||||
▪ ១៥៨១–៩៩ | នន្ទភុរង៑ | ||||||||||||||||||||||||||
នីតិបញ្ញត្តិ | ល្វត៑តៅ | ||||||||||||||||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||||||||||||||||
▪ រាជវង្សតោង៑ងូបានបង្កើត | ១៤៨៥ | ||||||||||||||||||||||||||
▪ ឯករាជ្យពីអង៑ះវ | ១៦ តុលា ១៥១០ | ||||||||||||||||||||||||||
▪ ការងើបឡើង | ១៥៣៤–៤៩ | ||||||||||||||||||||||||||
▪ វិត្ថាកម្ម | ១៥៥០–៦៥ | ||||||||||||||||||||||||||
▪ ការការពារ | ១៥៦៨–៧៦ | ||||||||||||||||||||||||||
▪ ឱនភាព | ១៥៨៤–៩៩ | ||||||||||||||||||||||||||
▪ ការធ្លាក់នៃពគោ | ១៩ ធ្នូ ១៥៩៩ | ||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||
១៥៨០ | ១៥៥០០០០ គ.ម២ (៦០០០០០ ម៉ាយ ក.) | ||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||
▪ ១៥៨០ | 6000000 | ||||||||||||||||||||||||||
រូបិយវត្ថុ | គង៑ជាក្យប៑ និង ក្យប៑ប្រាក់ | ||||||||||||||||||||||||||
| |||||||||||||||||||||||||||
ឥឡូវជាផ្នែកនៃ |
ចក្រភពនេះធំឡើងចេញពីក្សត្រប្រទេសតោង៑ងូ ដែលនៅជារដ្ឋចំណុះតូចមួយនៃអង៑ះវមកដល់ឆ្នាំ១៥១០។ ជារដ្ឋគ្មានច្រកសមុទ្រចេញចូលដ៏តូចមួយបានចាប់ផ្ដើមងើបផុសឡើងនៅទសវត្សឆ្នាំ១៥៣០ ក្នុងរាជ្យព្រះបាទតបង៑រ្វេថីះ បានបន្តដំណើរបង្កើតនូវអង្គនយោបាយដ៏ធំបំផុតមួយក្នុងប្រទេសមីយ៉ាន់ម៉ា តពីចក្រភពបុកាំកាលពីកៀកនឹងឆ្នាំ១៥៥០។ អ្នកស្នងរាជ្យដែលមានឈ្មោះល្បីរន្ទឺជាងព្រះអង្គទៅទៀតនោះគឺ ភុរង្ម៑នោង៑ដែលក្រោយមកបានពង្រីកចក្រភពនេះឱ្យកាន់តែរីកធំឡើង ដោយការសញ្ជ័យបានអាស៊ីអាគ្នេយ៍ដីគោកបានមួយភាគធំនៅហៀបនឹងឆ្នាំ១៥៦៥។ ព្រះអង្គបានចំណាយពេលមួយទសវត្សដើម្បីរក្សាឱ្យចក្រភពនេះមានស្ថេរភាព ដោយការបង្ក្រាបការបះបោរជាច្រើន នៅស្យាម លានជាង និងបណ្ដាមឿងឝាននៅចុងភាគខាងជើង។ ចាប់ពីឆ្នាំ១៥៧៦ រៀងមក ព្រះអង្គបានប្រកាសមណ្ឌលនៃឥទ្ធិពលដ៏ធំមួយនៅលើទឹកដីខាងលិច ដែលមានបណ្ដារដ្ឋឆ្លងទៅមណិបុរ រក្ខៈ និង សិង្ហលៈ។ ចក្រភពនេះ បានប្រកាន់រួមនូវចំណងមេត្រីភាពរដ្ឋចៅហ្វាយនាយនិងកូនចៅជាច្រើន ប៉ុន្តែវាក៏បានរងនូវឱនភាពយ៉ាងឆាប់រហ័សបន្ទាប់ពីការចូលទិវង្គតរបស់ព្រះអង្គក្នុងឆ្នាំ១៥៨១។ អ្នកស្នងរាជ្យបន្តពីព្រះអង្គ គឺនន្ទភុរង៑ ជាក្សត្រមួយអង្គមិនដែលទទួលបានការគាំទ្រពេញមុខពេញមាត់ពីពួកសាមន្តរាជណាមួយឡើយ ហើយទ្រង់ក៏ជាក្សត្រដែលត្រូវទទួលខុសត្រូវចំពោះការប្រឈមមុខនឹងការលិចលង់អន្តរាយរបស់ចក្រភពនេះផងដែរ ក្នុងរយៈពេល ១៨ ឆ្នាំក្រោយមកទៀត។
តោង៑ងូក្សេត្រធ្វើឱ្យគេសំគាល់មើលឃើញនូវអវសាននៃសម័យកាលនគរតូចៗនៅអាស៊ីអាគ្នេយ៍ដីគោក។ ទោះបីយ៉ាងណា ចក្រភពដ៏មានវិសាលភាពធំល្វឹងល្វើយនេះមិនបានប្រកបដោយចិរភាពឡើយ កងទ័ពដែលជាជន្ទល់ក្នុងការធ្វើឱ្យចក្រភពនេះងើបឡើងវិញក៏លែងមាន។ រដ្ឋស្នងធំៗពីរ គឺភូមារបស់តោង៑ងូស្ដារ និង អយុធ្យារបស់ស្យាមបានបន្តត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកភាគខាងលិច និងភាគកណ្ដាល រៀងៗខ្លួនរហូតដល់ពាក់កណ្ដាលសតវត្សទី១៨។