កម្ពុជាក្រោមអាណាព្យាបាលបារាំង
សម័យកាលរបស់ប្រទេសកម្ពុជាក្រោមនឹមអាណានិគមបារាំង (1863-1953). / From Wikipedia, the free encyclopedia
អាណាព្យាបាលបារាំងនៃកម្ពុជាបានបង្កើតប៉ែកនៃចក្រភពអាណានិគមបារាំងនៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទនរោត្តមបានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ សៀម (ថៃទំនើប) បានលះបង់អធិរាជភាពលើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។ កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជាសហភាពឥណ្ឌូចិននៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅវៀតណាម (កូសាំងស៊ីន អណ្ណាម និង តុងកឹង)។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣។ ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។
អាណាព្យាបាលបារាំងនៃកម្ពុជា Protectorat français du Cambodge (១៨៦៣-១៩៤៥, ១៩៤៥-១៩៤៧) កម្ពុជា Cambodge (១៩៤៧-១៩៥៣) | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨៦៣–១៩៤៥ ១៩៤៥–១៩៥៣ | |||||||||||||
ស្ថានភាព | {{#if: | |អាណាព្យាបាលរបស់បារាំង ទឹកដីធម្មនុញ្ញនៃសហភាពឥណ្ឌូចិន | ||||||||||||
រាជធានី | ឧដុង្គ (១៨៦៣–១៨៦៥) ភ្នំពេញ (១៨៦៥–១៩៥៣) | ||||||||||||
ភាសាទូទៅ | ភាសាបារាំង (ផ្លូវការ) ភាសាខ្មែរ | ||||||||||||
សាសនា | ពុទ្ធសាសនាថេរវាទ រ៉ូម៉ាំងកាតូលិក | ||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្តាច់ការនៅក្រោមរដ្ឋបាលអាណានិគម (១៨៦៣–១៩៤៧) រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្រោមសហភាពបារាំង (១៩៤៧–១៩៥៣) | ||||||||||||
ព្រះមហាក្សត្រ | |||||||||||||
▪ ១៨៦៣–១៩០៤ | នរោត្តម | ||||||||||||
▪ ១៩០៤–១៩២៧ | ស៊ីសុវត្ថិ | ||||||||||||
▪ ១៩២៧–១៩៤១ | ស៊ីសុវត្ថិ មុនីវង្ស | ||||||||||||
▪ ១៩៤១–១៩៥៣ | នរោត្តម សីហនុ | ||||||||||||
ឯកាធិបតី | |||||||||||||
▪ ១៨៦៣–១៨៦៦ (ដំបូង) | អឺណិស្ត៍ ឌូដា ដឺ ឡាក្រេ | ||||||||||||
▪ ១៩៥៣ (ក្រោយ) | ហ្សង់-រីស្តឺរុយហ៊្សី | ||||||||||||
នាយករដ្ឋមន្ត្រី | |||||||||||||
▪ ១៩៤៥ (ដំបូង) | នរោត្តម សីហនុ | ||||||||||||
▪ ១៩៥៣ (ក្រោយ) | ប៉ែន នុត | ||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | ចក្រពត្តិនិយមថ្មី | ||||||||||||
▪ អាណាព្យាបាល | ១១ សីហា ១៨៦៣ | ||||||||||||
▪ អាណានិគមកិច្ច | ១៧ មិថុនា ១៨៨៤ | ||||||||||||
សីហា ១៩៤១ | |||||||||||||
▪ បារាំងចូលកាន់វិញ | សីហា ១៩៤៥ | ||||||||||||
▪ រដ្ឋធម្មនុញ្ញ | ៦ ឧសភា ១៩៤៧ | ||||||||||||
៩ វិច្ឆិកា ១៩៥៣ | |||||||||||||
▪ សន្និសីទទីក្រុងហ្សឺណែវ | ២១ កក្កដា ១៩៥៤ | ||||||||||||
ប្រជាជន | |||||||||||||
▪ ១៩៣១ | ២,៨០៣,០០០ | ||||||||||||
|
នៅឆ្នាំ ១៨៦៣ កម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទនរោត្តមបានប្រែក្លាយប្រទេសរបស់ទ្រង់ឱ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ នៅខែ តុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូចិន) ដែលនៅពេលនោះក៏បានបញ្ចូលកម្ពុជាផងដែរ សិទ្ធិជាម្ចាស់របស់បារាំងមានជាស្វ័យតរួចរាល់ទៅហើយ ជាមួយនិងតំបន់ទាំងបីនៃប្រទេសវៀតណាម (តុងកឹង អណ្ណាម និង កូសាំងស៊ីន)។ នៅឆ្នាំ ១៨៩៣ លាវ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែង ដល់ព្រះបាទចុល្លាង្ករណ៍សៀមថានឹងអាចមានសង្គ្រាម ដោយហេតុនោះហើយក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនោះទៅ។