សង្គ្រាមគ្រីមៀ
ជម្លោះយោធាមួយក្នុងទស្សវត្តឆ្នាំ១៨៥០ / From Wikipedia, the free encyclopedia
សង្គ្រាមគ្រីមៀ (ជាភាសាអង់គ្លេស៖ Crimean War, ភាសារុស្ស៊ី៖ Восточная война, Vostochnaya Vojna) (ខែមីនា ១៨៥៤ ដល់ ខែកុម្ភៈ ១៨៥៦) ជាសង្គ្រាមរវាងចក្រភពរុស្ស៊ីជាមួយនឹងសំព័ន្ឋមិត្ត ដែលមានបារាំង រាជាណាចក្ររួម រាជាណាចក្រសារឌីនៀ និងចក្រភពអូតូម៉ង់។ ការវាយប្រយុទ្ឋធ្វើឡើងជាចំបងនៅឧបទ្វីបគ្រីមៀ និងជាបន្ទាប់បន្សំនៅតួរគីខាងលិច និងតំបន់សមុទ្របាល់ទិក។ សង្គ្រាមគ្រីមៀត្រូវបានគេចាត់ទុកថាជា សង្គ្រាមទំនើប ដែលបានបណ្ដុះអោយមានការផ្លាស់ប្ដូរបច្ចេកទេស និងសព្វាវុធធ្វើសង្គ្រាមនាពេលអនាគត។