អ្នកប្រើប្រាស់:Bm058c/អរិយធម៌
From Wikipedia, the free encyclopedia
អរិយធម៌ (ឬ អារ្យធម៌ ) គឺជា សង្គមស្មុគ្រស្មាញ ដែលត្រូវបានកំណត់ដោយវឌ្ឍនភាពនៃនគរួបនីយកម្ម ការចាត់ចំណាត់ថ្នាក់នៃសង្គម ទម្រង់នៃរដ្ឋាភិបាល និងប្រព័ន្ធទំនាក់ទំនងដោយការប្រើប្រាស់នូវនិមិត្តសញ្ញា (ដូចជាការសរសេរ )។ [1] [2] [3] [4] [5] [6] [7] [8]
អរិយធម៌ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយលក្ខណៈបន្ថែមទៀតដូចជា មជ្ឈការនៃការគ្រប៉គ្រង ការផ្សាំង ពូជសត្វ(រួមទាំងមនុស្ស)និងពូជរុក្ខជាតិ, ចំណាត់ថ្នាក់ឯកទេសជំនាញនៃកម្លាំងពលកម្ម, មនោគមវិជ្ជាដែលជ្រួតជ្រាបដោយវប្បធម៌នៃអភិវឌ្ឍនកម្ម, ស្ថាបត្យកម្មសំណង់វិមានបូជនកិច្ច, ពន្ធអាករ, ការពឹងផ្អែកនៃសង្គមទៅលើ កសិកម្ម និង វាតទីនិយម ។ [2] [3] [4] [6] [7] [8]
តាមប្រវត្តិសាស្ត្រ "អរិយធម៌" ជារឿយៗត្រូវបានគេយល់ថាជា វប្បធម៌ ដែលមានកម្រិតធំធេង និង "ជឿនលឿនឈានមុខ" ផ្ទុយស្រឡះពីវប្បធម៌តូចៗ ដែលសន្មតថាមិនសូវជឿនលឿន។ [1] [3] [4] [9] ក្នុងន័យទូលំទូលាយនេះ អរិយធម៌ផ្ទុយពីសង្គមកុលសម្ព័ន្ធបែបរាយប៉ាយ ដូចជាវប្បធម៌នៃ អ្នកគង្វាលពនេចរ ក្នុងសង្គមមនុស្សនៃយុគសម័យថ្ម ឬក្រុមអ្នកប្រមាញ់ដើម្បីរស់ ; ទោះយ៉ាងណាក៏ដោយ ពេលខ្លះវាក៏ផ្ទុយស្រឡះជាមួយនឹងវប្បធម៌ដែលមាននៅក្នុងអរិយធម៌ខ្លួនឯងផងដែរ។ អរិយធម៌ត្រូវបានកើតឡើងនៅតាមទីកន្លែងដែលមានប្រជាជនយ៉ាងក្រាស់ក្រែល បែងចែកជា ថ្នាក់សង្គម តាមឋានានុក្រម ជាមួយនឹងក្រុមអភិជនដែលកំពុងកាន់អំណាច និងប្រជាជនក្រោមបង្គាប់នៅទីក្រុង និងជនបទ ដែលចូលរួមក្នុង វិស័យកសិកម្មដែលពឹងផ្អែកខ្លាំងលើការ ជីកយករ៉ែ ការផលិត និង ពាណិជ្ជកម្មខ្នាតតូច។ អរិយធម៌ប្រមូលផ្តុំអំណាច ពង្រីកការគ្រប់គ្រងរបស់មនុស្សលើធម្មជាតិ រួមទាំងលើក្រុមមនុស្សដទៃទៀត។ [10]
អរិយធម៌គឺជាគំនិតដែលដើមឡើយមានទំនាក់ទំនងជាមួយ ទីប្រជុំជន និងទីក្រុង។ ការលេចឡើងដំបូងបំផុតនៃអរិយធម៌ ជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងដំណាក់កាលចុងក្រោយនៃ បដិវត្តន៍នៃយុគថ្ម ដែលឈានដល់ដំណើរការដ៏ឆាប់រហ័សនៃ បដិវត្តន៍ទីក្រុង និង ការបង្កើតរដ្ឋ ដែលជាការអភិវឌ្ឍន៍នយោបាយដែលទាក់ទងនឹងការលេចឡើងនៃឥស្សរជនគ្រប់គ្រង។