អ៊ូហាន
From Wikipedia, the free encyclopedia
អ៊ូហាន (ចិនសម័យ: 武汉; ចិនបុរាណ: 武漢; ភិងអ៊ិង: Wǔhàn [wùxân] ( ស្ដាប់), Wuhan) គឺជាទីរួមខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន និងជាទីក្រុងដែលសំបូរមនុស្សរស់នៅច្រើនបំផុតនៅចិនភាគកណ្ដាល។[4] វាសណ្ដូកនៅលើទំនាបជាំងហានខាងកើតចំចំណុចប្រសព្វកាត់គ្នាពាក់កណ្ដាលនៃទន្លេយ៉ាងសេ និង ទន្លេហាន។ ផុសចេញពីបណ្ដុំនៃទីក្រុងបី អ៊ូឆាង ហានខូវ និង ហានយ៉ាង អ៊ូហានត្រូវបានគេស្គាល់ថាជា ច្រកឆ្លងកាត់នាំមុខគេរបស់ខេត្តទាំងប្រាំបួន វាជាដំណុំដឹកជញ្ជូនសំខាន់ ដែលមានផ្លូវដែក ផ្លូវថ្នល់ និង ផ្លូវល្បឿនលឿនរាប់សិបឆ្លងកាត់ទីក្រុងនេះ។ ពីព្រោះតែតួនាទីសំខាន់នៅក្នុងការដឹកជញ្ជូនក្នុងស្រុកបែបនេះហើយ អ៊ូហានជួនកាលត្រូវបានគេចាត់ទុកថាជា ឈីកាហ្គោរបស់ចិន។[5][6] វាក៏ត្រូវបានគេស្គាល់ដែលថាជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ អប់រំ និង ដំណឹកជញ្ជូននៃចិនភាគកណ្ដាល។[4] ទីក្រុងអ៊ូហាននេះ ដំបូងបានគេហៅដូច្នេះនៅឆ្នាំ១៩២៧ មានអត្រាប្រជាជន ១០.០២០.០០០ នាក់ (គិតត្រឹម២០១១) [2] ដែលមានអ្នករស់នៅអចិន្ត្រៃយ៍ប្រហែល ៦.៤៣៤.៣៧៣ នាក់ ក្នុងបរិវេណក្រុង។ នៅទសវត្សឆ្នាំ១៩២០ អ៊ូហានធ្លាប់ជារដ្ឋធានីនៃរដ្ឋាភិបាលគួមិងតាង (គ.ម.ត.) ឆ្វេងនិយមដឹកនាំដោយ វ៉ាង ជិងវ៉ី ប្រឆាំងនឹង ជាំង ខាយចៀក[7] ក៏ជារដ្ឋធានីនាសម័យសង្គ្រាមនៅឆ្នាំ១៩៣៧ផងដែរ។[8][9]
អ៊ូហាន 武汉 | |
---|---|
ទីក្រុងអនុខេត្ត | |
武汉市 | |
ពីលើ: អ៊ូហាន និង ទន្លេយ៉ាងសេ ប្រាង្គក្រៀលលឿង ផ្ទះទំនៀមអ៊ូហាន និង ស្ពានទន្លេយ៉ាងសេអ៊ូហាន | |
ទីតាំងដែនសមត្ថកិច្ចទីក្រុងអ៊ូហាននៅហ៊ូប៉ី | |
កូអរដោនេ: 30°35′N 114°17′E | |
ប្រទេស | សាធារណរដ្ឋប្រជាមានិតចិន |
ខេត្ត | ហ៊ូប៉ី |
បំណែងចែកកំរិតអាណាស្រុក | ១៣ |
បំណែងចែកឃុំសង្កាត់ | ១៥៣ |
បានតាំងលំនៅ | មុ.គ ១៥០០ |
រដ្ឋាភិបាល | |
• ប.ក.ច អ៊ូហាន | រ័ន ឆឹងផ្វា (阮成发) |
• ចៅហ្វាយក្រុង | ថាង លាំងជឺ (唐良智) |
ផ្ទៃក្រឡា[1] | |
• សរុប | ៨៤៩៤.៤១ គម2 (៣២៧៩.៧១ ម៉ាយ ការ) |
រយៈកំពស់ | ៣៧ m (១២១ ft) |
ប្រជាជន (២០១១)[2] | |
• សរុប | ១០,១២០,០០០ |
• សន្ទភាព | ០.០០១២/km2 (០.០០៣១/sq mi) |
ការប៉ាន់ស្មាន ២០១១ | |
ល្វែងម៉ោង | ស្តង់ដាចិន (ម.ស.ស.+៨) |
ក្រមប្រៃសណីយ៍ | ៤៣០០០០ – ៤៣០៤០០ |
ក្រមផ្ទៃដាល | ០០២៧ |
ផ.ស.ស[3] | ២០១០ |
- សរុប | ៥៥៦,៥៩៣ រយកោដិ CNY ៨២,២៣ រយកោដិ USD (ទី១៣) |
- ក្នុងម្នាក់ៗ | ៥៦.៨៩៨ CNY ៨.៤០៥ USD (ទី១១) |
- កំណើន | ១៤,៧% |
បុព្វបទផ្លាកលេខ | 鄂A 鄂O (នគរបាល និង រដ្ឋអំណាច) |
គេហទំព័រ | wuhan.gov.cn |
ដើមឈើប្រចាំទីក្រុង: ឈើក្រហមព្រលឹម;ផ្កាប្រចាំទីក្រុង: ពទរចិន [ត្រូវការអំណះអំណាង] |