អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
From Wikipedia, the free encyclopedia
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (ភាសាវៀតណាម៖ Tổng Bí thư Ban Chấp hành Trung ương Đảng Cộng sản Việt Nam) ឬគេតែងសម្តៅហៅថា លេខាទីមួយ ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៦ (ភាសាវៀតណាម៖ Bí thư Thứ nhất) គឺជាតំណែងខ្ពស់បំផុតនៅក្នុងរចនាសម្ព័ន្ធបក្សកុម្មុយនីស្តវៀតណាម និងធម្មតាជាមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ តំណែងអគ្គលេខាធិការបក្សនេះធ្លាប់ជាការិយាល័យខ្ពស់បំផុតទីពីរនៅក្នុងបក្សដោយកាលនុះបក្សកុម្មុយនីស្តមានលោកហូ ជីមិញជា "ប្រធាន" ដែលជាមុខតំណែងខ្ពស់បំផុត វត្តមានពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៦៩។ អគ្គលេខាធិការបក្សក៏ត្រូវជាលេខានៃគណៈកម្មាធិការយោធាកណ្តាលដែរពោលគឺស្ថាប័ននាំមុខគេលើកិច្ចការយោធា។[1] ក្នុងរយៈពេលមួយនៃប្រវត្តិសាស្ត្រ តំណែងអគ្គលេខាធិការធ្លាប់មានន័យស្មើនឹងតំណែងមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ អគ្គលេខាធិការបក្សបច្ចុប្បន្នគឺលោកង្វៀន ហ៊្វូចុង ហើយគាត់ជាអ្នកមានអំណាចខ្លាំងបំផុតនៅក្នុងប្រព័ន្ធនយោបាយប្រទេសវៀតណាមសព្វថ្ងៃ។