សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន
From Wikipedia, the free encyclopedia
សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន គឺជាសាធារណរដ្ឋមួយដែលមានអត្ថិភាពពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២១ នៅអំឡុងសម័យសង្គ្រាមអាហ្វហ្កានីស្ថាន។ រដ្ឋនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលឈ្លានពានទឹកដីអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ២០០១ ដើម្បីផ្តួលរំលំរបបអេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានដែលដឹកនាំដោយតាលីបង់។ នៅអំឡុងខែសីហា ឆ្នាំ២០២១ រដ្ឋមួយនេះបានបាត់បង់អំណាចគ្រប់គ្រងលើទឹកដីភាគច្រើនទៅក្រុមតាលីបង់វិញ ហើយទីបំផុតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តាលីបង់ក៏បានកាន់កាប់រដ្ឋធានីកាប៊ុល។
សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន | |||||||||
---|---|---|---|---|---|---|---|---|---|
២០០៤–២០២១ | |||||||||
បាវចនាلا إله إلا الله، محمد رسول الله "គ្មានព្រះណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ" (សាហាដា) | |||||||||
ភ្លេងជាតិ قلعه اسلام قلب اسیا ("បន្ទាយឥស្លាម បេះដូងនៃអាស៊ី") (២០០៤–២០០៦) سرود ملی ("ចម្រៀងជាតិ") (២០០៦–២០២១) | |||||||||
ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល | |||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | កាប៊ុល 33°N 66°E | ||||||||
ភាសាទូទៅ | |||||||||
ក្រុមជនជាតិ |
| ||||||||
សាសនា |
| ||||||||
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋឥស្លាមប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម | ||||||||
ប្រធានាធិបតី | |||||||||
▪ ២០០៤–២០១៤ | ហាមីដ កាហ្សៃ | ||||||||
▪ ២០១៤–២០២១ | អាស្រាហ្វ ហ្កានី | ||||||||
ប្រធាននាយកប្រតិបត្តិ | |||||||||
▪ ២០១៤–២០២០ | អាប់ឌុលឡា អាប់ឌុលឡា | ||||||||
អនុប្រធានាធិបតី[lower-alpha 1] | |||||||||
▪ ២០០៤–២០០៩ | អាម៉ាដ ហ្ស៊ារ ម៉ាស៊ូដ | ||||||||
▪ ២០០៤–២០១៤ | ការីម កាលីលី | ||||||||
▪ ២០០៩–២០១៤ | មហាម៉ាដ ហ្វាហ៊ីម | ||||||||
▪ ២០១៤[lower-alpha 2] | យូនូស កានូនី | ||||||||
▪ ២០១៤–២០២០ | អាប់ឌុល រ៉ាស៊ីត ដូស្តុម | ||||||||
▪ ២០១៤–២០២១ | សារវ៉ារ ដានីស | ||||||||
នីតិបញ្ញត្តិ | រដ្ឋសភា | ||||||||
សភាព្រឹទ្ធាចារ្យ | |||||||||
• សភាជាន់ទាប | សភាតំណាងប្រជាជន | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមលើភេវរកម្ម | ||||||||
▪ ការឈ្លានពានរបស់អាមេរិកលើអាហ្វហ្កានីស្ថាន | ៧ តុលា ២០០១ | ||||||||
▪ ការបោះឆ្នោតលើកដំបូង | ២៦ មករា ២០០៤ | ||||||||
▪ អាមេរិកបានដកទ័ពចេញ | ២៩ កុម្ភៈ ២០២០ | ||||||||
▪ ទីក្រុងកាប៊ុលត្រូវតាលីបង់កាន់កាប់ | ១៥ សីហា ២០២១ | ||||||||
▪ រណសិរ្សតស៊ូជាតិអាហ្វហ្កានីស្ថានបានបង្កើតឡើង | ១៦ សីហា ២០២១ | ||||||||
ក្រឡាផ្ទៃ | |||||||||
• Water (%) | គ្មានទិន្នន័យ | ||||||||
២០២០ | ៦៥២៨៦៤ គ.ម២ (២៥២០៧២ ម៉ាយ ក.) | ||||||||
ប្រជាជន | |||||||||
▪ ២០២០[2] | ៣១,៣៩០,២០០ | ||||||||
• ដង់ស៊ីតេ | ៤៨.០៨ /គម២ (១២៤.៥ /ម៉ាយ កា.) | ||||||||
រូបិយវត្ថុ | អាហ្វហ្កានី (افغانی) (AFN) | ||||||||
ល្វែងម៉ោង | UTC+៤:៣០ ប្រតិទិនសុរិយគតិ (D†) | ||||||||
ទិសបើកបរ | ស្តាំ | ||||||||
កូដហៅទូរសព្ទ | +៩៣ | ||||||||
ដែនកម្រិតខ្ពស់ | .af افغانستان. | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | អាហ្វហ្កានីស្ថាន |
បន្ទាប់ពីណាតូបានប្រកាសដកទ័ពនៅអំឡុងឆ្នាំ២០២១ ចលនាតាលីបង់បានចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារភ្លាមៗនៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយរយៈពេលបីខែកន្លះក្រោយ ក្រុមមួយនេះបានឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានស្ទើរតែទាំងអស់។ ស្ថាប័នសាធារណរដ្ឋមួយនេះបានដួលរលំនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុល និងបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថាននាពេលនោះគឺលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនចេញពីប្រទេស។
មុនពេលទីក្រុងកាប៊ុលត្រូវដួលរលំ កងកម្លាំងតាលីបង់បានគ្រប់គ្រងលើតំបន់ផ្សេងៗនៃប្រទេសអាហ្វហ្កានីស្ថានខណៈដែលសង្គ្រាមស៊ីវិលកំពុងបន្តឆាបឆេះ។ មូលហេតុសង្គ្រាមនេះហើយដែលនាំឱ្យកំណត់ត្រាសិទ្ធិមនុស្សនិងសិទ្ធិនារីនៅអាហ្វហ្កានីស្ថានមានវិបត្តិធ្ងន់ធ្ងរដោយមានទង្វើរំលោភបំពានជាច្រើនដែលប្រព្រឹត្តដោយភាគីទាំងសងខាងដូចជា ការសម្លាប់ជនស៊ីវិល ការចាប់ជំរិត និងការធ្វើទារុណកម្មជាដើម។ អ្នកខ្លះបានចាត់ទុករដ្ឋនេះជារដ្ឋរណបរបស់អាមេរិកព្រោះដោយសារតែរដ្ឋាភិបាលអាហ្វហ្កានីស្ថាននេះបានពឹងផ្អែកលើជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកច្រើនហួសហេតុ ហើយវាក៏បាត់បង់ការគ្រប់គ្រងបន្តិចម្តងៗនៅតាមតំបន់ជនបទបន្ទាប់ពីអាមេរិកបានបញ្ចប់ប្រតិបត្តិការទ្រាំទ្រសេរីភាព។[3]
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកគូលប៊ូដង់ ហេកម៉ាត្យា មេដឹកនាំនៃគណបក្សឥស្លាមគូលប៊ូដង់បានទៅជួបប្រជុំជាមួយលោកហាមីដ កាហ្សៃដែលជាអតីតប្រធានាធិបតីអាហ្វកានីស្ថាន និងលោកអាប់ឌុលឡាអាប់ឌុលឡាដែលជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ដើម្បីសម្រុះសម្រួលជាតិនិងជាអតីតនាយកប្រតិបត្តិនៅឯទីក្រុងដូហា ដោយពួកគេចង់បង្កើតរដ្ឋាភិបាលមួយ (ទោះបីជាមិនសូវច្បាស់ថាតើកាហ្សៃឬអាប់ឌុលឡានឹងជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយរដ្ឋាភិបាលដែលគ្រោងនឹងបង្កើតក៏ដោយ)។[4][5] ប្រធានាធិបតីហ្កានីដែលកំពង់ជ្រកកោននៅអេមីរ៉ាតអារ៉ាប់រួមបាននិយាយថាលោកគឺគាំទ្រកិច្ចចរចានេះ។[6][7] នៅថ្ងៃដដែរ អនុប្រធានាធិបតីទីមួយគឺលោកអាមរូឡា សាឡេ – ដោយយោងតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញអាហ្វហ្កានីស្ថាន – បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីនៃប្រទេសហើយបន្តអះអាងថាខ្លួនជាតំណាងរដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់អាហ្វហ្កានីស្ថានពីមូលដ្ឋានចលនាតស៊ូប្រតិបត្តិការរបស់ខ្លួននៅជ្រលងភ្នំបង់ស៊ារដោយបានប្តេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមតាលីបង់។[8][9][10]