សហព័ន្ធកីឡាបាល់ទាត់អាស៊ី
From Wikipedia, the free encyclopedia
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (ភាសាអង់គ្លេស៖ Asian Football Confederation) សរសេរកាត់ថា AFC, គឺជាសហព័ន្ធមួយក្នុងចំណោមសហព័ន្ធកីឡាបាល់ទាត់ទាំង ៦ របស់ហ្វីហ្វា និងត្រូវជាអង្គភាពគ្រប់គ្រងនៃសមាគមកីឡាបាល់ទាត់នៅអាស៊ីនិងអូស្ត្រាលី។ វាមានសមាជិកប្រទេសចំនួន ៤៧ ដែលសុទ្ធតែមានទីតាំងស្ថិតនៅទ្វីបអាស៊ីទាំងអស់ ចំណែកឯប្រទេសដែលឆ្លងទ្វីបគឺមិនរាប់បញ្ចូលឡើយ – ដូចជា អាស៊ែបៃសង់ ហ្សកហ្សី កាហ្សាក់ស្ថាន រុស្ស៊ី និងតួកគី។ ប្រទេសស៊ីប អាមេនី និងអ៊ីស្រាអែលគឺត្រូវជាសមាជិកUEFA ទោះបីជាប្រទេសទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅទ្វីបអាស៊ីក្តី។ ប្រទេសអូស្ត្រាលីដែលត្រូវជាអតីតសមាជិកនៃ OFC បានចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅក្នុងឆ្នាំ២០០៦។ ក្វាម និងកោះម៉ារីអាណាខាងជើងដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅអូសេអានីក៏ត្រូវជាសមាជិកនៃ AFC ផងដែរ។ ទីក្រុងហុងកុង និងម៉ាកាវក៏ជាសមាជិកនៃ AFC ដែរ ទោះបីជាក្រុងទាំងពីរមិនមានឯករាជ្យពេញលេញក៏ដោយ (ត្រូវជាតំបន់រដ្ឋបាលពិសេសរបស់ចិន)។
អក្សរកាត់ | AFC |
---|---|
ស្ថាបនា | ៨ ឧសភា ១៩៥៤, ៦៦ ឆ្នាំមុន |
ទីតាំងស្ថាបនា | ម៉ានីល ហ្វីលីពីន |
ប្រភេទ | អង្គការកីឡា |
ទីស្នាក់ការកណ្ដាល | ប៊ូគីតចាលីល, គូឡាឡាំពួ, ម៉ាឡេស៊ី |
តំបន់ ដែលត្រូវបម្រើ | អាស៊ី (AFC) |
សមាជិកភាព | សមាជិកសមាគមចំនួន ៤៧ |
ភាសាផ្លូវការ | ភាសាអង់គ្លេស និងភាសាអារ៉ាប់[1] |
ប្រធាន | សាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វា |
អង្គលេខាធិការ | វីនសឺរ ចន[2][3] |
អង្គការមេ | ហ្វីហ្វា |
បុត្រសម្ព័ន្ធ | ៥
|
គេហទំព័រ | the-afc.com |
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ទីស្នាក់ការបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយមានលោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាជាប្រធាន។