មនុស្ស
From Wikipedia, the free encyclopedia
មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។ វាស្ថិតនៅក្នុងគ្រួសារ Hominidae ហើយជាពូជតែមួយគត់ក្នុងក្រុម Homo ដែលពូជដទៃទៀតក្នុងក្រុមនេះបានផុតពូជអស់។ ផូស៊ីលចាស់បំផុតរបស់ពូជនេះត្រូវបានរកឃើញនៅទីតាំង Djebel Irhoud ក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាលប្រហែល ៣០០,០០០ ឆ្នាំ។[1]
រូបតំណាងមនុស្សនៅលើបន្ទះPioneer | |
បំណែងចែកតាមបែបវិទ្យាសាស្ត្រ | |
---|---|
Kingdom | Animalia |
Phylum | Chordata |
Class | Mammalia |
Order | Primates |
Suborder | Haplorhini |
Infraorder | Simiiformes |
Family | Hominidae |
Subfamily | Homininae |
Tribe | Hominini |
Genus | Homo |
Species | H. sapiens |
ឈ្មោះពីរពាក្យ | |
Homo sapiens | |
Linnaeus, 1758 | |
ដង់ស៊ីតេចំនួន Homo sapiens | |
|
ក្នុងចំណោម hominids ទាំងអស់ក្នុងពេលបច្ចុប្បន្ន មនុស្សមានភាពលេចធ្លោតាមបែបសរីរសាស្ត្រ ព្រោះវាជាប្រភេទសត្វដែលធ្វើចលនាដោយជើងពីរនៅលើដី វាមានខួរក្បាលធំជាង hominids ដទៃ និងវាមិនសូវមានរោមច្រើនដូច hominids ដទៃ។[2] មនុស្សស្រីក៏មានរយៈពេលឈប់មានរដូវ ដែលមានភាពកម្រក្នុង hominids ដទៃទៀត។
ប្រសិនបើគេមើលមកពូជសត្វនេះតាមរយៈឥរិយាវិទ្យា ហើយប្រៀបធៀបវាជាមួយពូជសត្វផ្សេងទៀត គេឃើញថា មនុស្សមានភាពលេចធ្លោ ដោយមានទំនាក់ទំនងសង្គមស្មុគស្មាញ ដោយចេះប្រើប្រាស់ភាសាប្រកបដោយភាពល្អិតល្អន់និងវោហារសព្ទដែលចែករំលែកបន្តគ្នាដោយការរៀនសូត្រ ដោយចេះផលិតឧបករណ៍ផ្សេងៗ ដោយចេះប្រើប្រាស់សម្លៀកបំពាក់ ដោយចេះប្រើប្រាស់ភ្លើងដោយភាពប៉ិនប្រសប់ ដោយការចេះផ្សាំងរុក្ខជាតិនិងពូជសត្វដទៃទៀត និងដោយមានសម្បទានៃប្រព័ន្ធយល់ដឹងសម្រាប់គំនិតអរូបី អត្តពិគ្រោះ និងព្រលឹងនិយម។ លក្ខណៈនៃឥរិយាបថមនុស្សដូចបានរៀបរាប់ខ្លះ មានភាពដូចគ្នានឹងពូជសត្វដទៃទៀតក្នុង Homo genus ដែរ។
ជាទូទៅបន្ថែមទៀត វាមានភាពលេចធ្លោជាងពូជសត្វដទៃ ព្រោះតែភាពសម្បូរ និងភាពរីកចម្រើន នៃបច្ចេកវិទ្យា និងសិល្បៈ សារៈសំខាន់នៃការរៀនសូត្រ និងវប្បធម៌ទៅលើការរីកចម្រើនលូតលាស់នៃមនុស្សម្នាក់ៗ ក៏ដូចជាវិសាលភាពនៃបន្លាស់ប្ដូរ ដែលមនុស្សមានឥទ្ធិពលលើប្រព័ន្ធបរិស្ថាន។[n 1]