ភាសាកម្មវិធី
From Wikipedia, the free encyclopedia
ភាសាកម្មវិធីមួយគឺជាភាសាសាងឡើងមួយបែបដែលរចនាឡើងដើម្បីធ្វើទំនាក់ទំនងលំណែនាំមួយចំនួនទៅកាន់គ្រឿងយន្ត ជាពិសេសគណនូបករណ៍។ ភាសាកម្មវិធីត្រូវបានគេប្រើដើម្បីបង្កើតកម្មវិធីគ្រប់គ្រងទង្វើនៃយន្តមួយគ្រឿង រឺក៏ដើម្បីកំណត់បញ្ជាក់នព្វន្តវិធាននានា។
ភាសាកម្មវិធីដំបូងឡើយបានកើតមានឡើងមុនការបង្កើតគណនូបករណ៍តួលេខទៅទៀត ហើយត្រូវបានប្រើដើម្បីកំណត់ដៅនូវទង្វើរបស់គ្រឿងយន្តដូចជាកីតំបាញយន្ត និង ព្យែណូលេងឯង។[1] ភាសាកម្មវិធីផ្សេងៗរាប់ពាន់ភាសាត្រូវបានគេបង្កើតឡើង ភាគច្រើននៅក្នុងវិស័យគណនូបករណ៍ និងនៅតែមានការបង្កើតឡើងជាច្រើនភាសារៀងរាល់ឆ្នាំ។ ភាសាកម្មវិធីភាគច្រើនតំរូវឱ្យមានគណនាកម្មកំណត់ក្នុងទំរង់បញ្ជា (ឧ. ដំណើរនៃប្រតិបត្តិកម្មជាច្រើនស្ដែងឡើង) គ្រាដែលភាសាដទៃទៀតប្រើទំរង់ផ្សេងៗនៃយថាប្រភេទកម្មរបស់កម្មវិធីដូចជា ទំរង់ប្រកាស (ឧ. លទ្ធផលដែលចង់បានត្រូវបានកំណត់ជាក់លាក់ មិនមែនឱ្យវាសំរេចត្រូវធ្វើយ៉ាងណានោះទេ)។
ការពិពណ៌នាអំពីភាសាកម្មវិធីមួយជាធម្មតាត្រូវបានគេបំបែកទៅជាសមាសភាគពីរយ៉ាងតាមរយៈវាក្យសម្ព័ន្ធ (ទំរង់) និង សញ្ញាន័យវិទ្យា (អត្ថន័យ)។ ភាសាខ្លះត្រូវបានកំណត់ដោយឯកសារយថាប្រភេទកម្ម (ជាឧទាហរណ៍ ភាសាកម្មវិធី C ត្រូវបានគេកំណត់ដោយបមាណីយអ.ប.អ.) ខណៈដែលបណ្ដាភាសាដទៃទៀត (ដូចជា Perl) មានបូរណកម្មលប់ដែលត្រូវបានចាត់ទុកជាលំយោង។