ប្រេម ទីនសូឡានុន្ទ
From Wikipedia, the free encyclopedia
នាយឧត្តសេនីយ៍ ប្រេម តិណសូលានន្ទ៍ ប្រសូតនៅថ្ងៃទី (២៦ សីហា ព.ស. ២៤៦៣ — ២៦ ឧសភា ព.ស. ២៥៦២) ដោយលោក ជាឧត្ដមសេនីយ៍កងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ ហើយលោកក៏ជាប្រធាន ក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រនិងជារដ្ឋបុរស ព្រមទាំងជានាយករដ្ឋមន្ត្រីថៃទី ១៦ និងកាន់តំណែងជានាយករដ្ឋមន្ត្រី ៣សម័យ ចន្លោះពីឆ្នាំ ព.ស. ២៥២៣ ដល់ ព.ស. ២៥៣១មិនតែប៉ុណ្ណោះ លោកក៏ជានាយករដ្ឋមន្ត្រីថៃ ដែលកាន់អំណាចតាមសេចក្ដីអញ្ជើញរបស់រដ្ឋសភាបានយូរជាងគេ ដោយសារតែនៅសម័យនោះច្បាប់របស់ថៃមិនបានកំណត់ឲ្យរដ្ឋសភារើសនាយករដ្ឋមន្ត្រី ចេញពីសមាជិកភាពសភាតំណាងរាស្ត្រ។
ប្រេម តិណសូលានន្ទ៍ | |
---|---|
เปรม ติณสูลานนท์ | |
រាជានុសិទ្ធិនៃព្រះរាជាណាចក្រថៃ | |
ក្នុងការិយាល័យ 13 October 2016 – 1 December 2016 During first seven weeks of King Vajiralongkorn's reign | |
ព្រះមហាក្សត្រ | សម្ដេចព្រះចៅយូហួ មហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ |
នាយករដ្ឋមន្ត្រី | Prayut Chan-o-cha |
President of the Privy Council of Thailand | |
ក្នុងការិយាល័យ 4 September 1998 – 26 may 2019 | |
ព្រះមហាក្សត្រ | ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ សម្ដេចព្រះចៅយូហួ មហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ |
មុន | Sanya Dharmasakti |
16th Prime Minister of Thailand | |
ក្នុងការិយាល័យ 3 March 1980 – 4 August 1988 | |
ព្រះមហាក្សត្រ | ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ |
មុន | Kriangsak Chamanan |
បន្ទាប់ | Chatichai Choonhavan |
Minister of Defence | |
ក្នុងការិយាល័យ 24 May 1979 – 5 August 1986 | |
នាយករដ្ឋមន្ត្រី | Kriangsak Chomanan; himself |
មុន | Kriangsak Chomanan |
បន្ទាប់ | Phaniang Kantrat |
Commander in Chief of the Royal Thai Army | |
ក្នុងការិយាល័យ 1 October 1978 – 25 August 1982 | |
មុន | Serm Na Nakhon |
បន្ទាប់ | Prayuth Jarumanee |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | (1920-08-26)August 26, 1920 Songkhla, Songkhla, Siam |
ស្លាប់ | May 26, 2019(2019-05-26) (អាយុ 98 ឆ្នាំ) ក្រុងទេព, ប្រទេសថៃ |
សញ្ជាតិ | Thai |
គណបក្សនយោបាយ | non-partisan (Military) |
សាលាមាតា | Royal Thai Army Academy; United States Army Armor School, Fort Knox |
សេវាយោធា | |
សាខា/សេវាកម្ម | Royal Thai Army |
ឆ្នាំកាន់តំណែង | 1941–86 |
ឋានៈ | General (Phon Ek) |
ពាក្យបញ្ជា | Commander-in-Chief (1978-81) |
សមរភូមិ/សង្គ្រាម | Franco-Thai War World War II Communist insurgency campaigns |
បុគ្គលិកលក្ខណៈរបស់ ឧត្តមសេនីយ៍ ប្រេម ជាមនុស្សដែលនិយាយតិច នៅពេលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ មានការផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានតិចណាស់ រហូតត្រូវបានគេប្រសិទ្ធិនាមឲ្យថា តេមិយគរ [1] និងទទួលបានរហ័សនាមមួយទៀតថា អ្នកប្រហារតាមដងទន្លេចៅផ្រាយ៉ា ចេញពីហេតុការណ៍ក្បត់មេសាហាវ៉ាយ និងក្បត់ ៩ កញ្ញា[2]
ក្រោយពីការកាន់តំណែងនាយករដ្ឋមន្ត្រី ផុតទៅ នៅថ្ងៃទី ៣ សីហា ព.ស. ២៥៣១ ព្រះមហក្សត្រថៃ មានចេញព្រះរាជក្រិត្យតែងតាំងឲ្យឧត្តមសេនីយ៍ឯក ប្រេម ជាសមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ នៅថ្ងៃទី ២៣ សីហា ព.ស. ២៥៣១។ ក្រោយមកទៀតនៅថ្ងៃ ២៩ សីហា ព.ស. ២៥៣១ បានទទួលព្រះរាជទានតែងតាំងជា រដ្ឋបុរស ។ នៅថ្ងៃទី ៤ សីហា ព.ស. ២៥៤១ ក៏បានព្រះរាជទានតែងតាំង ជា ប្រធានក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ។
ឧត្តមសេនីយ៍ ប្រេម ទីនសូឡានុន្ទ កើតនៅ ឃុំបយ៉ាង ស្រុកស៊ុងខ្លា ខេត្តស៊ុងខ្លា ជាកូនពៅក្នុងចំណោមបងប្អូន ៨នាក់ របស់អាមាត្យ ប៊ិង ទីនសូឡានុន្ទ និងមាតាឈ្មោះ អ្នកស្រី វិនិតថាន់ថៈកម្ម (អត ទីនស៊ូឡានុន្ទ)។ លោកប្រេម បានសំរេចការសិក្សាពី សាលារៀនមហាជិរ៉ាវុធ ខេត្តស៊ុងខ្លា ដោយមានអត្តលេខ ១៦៧ និងលាសារៀនសួនកុលាបវិទ្យាល័យ កាលពី ព.ស ២៤៨។ បន្ទាប់ពីមក ក៏បានសិក្សាបន្តនៅសាលារៀនបច្ចេកទេសទាហានជើងគោក ជំនាន់ទី ៥ ដោយស្ថិតនៅក្នុងក្រុមទាហានរថពាសដែក (សាលារៀននេះត្រូវបានសាងឡើងនៅក្នុង ព.ស ២៤៧៧ ហើយក្រោយមកបានប្រែក្លាយជា សាលារៀនយោធាព្រះចុល្លចមក្លៅ)។
ឧត្តមសេនីយឯក ប្រេម បានសំរេចការសិក្សា វគ្គសិក្សាពិសេសនៅសាលារៀនបច្ចេកទេសទាហានជើងគោកកាលពី ព.ស ២៤៨៤ ហើយបានចូលរួមក្នុងការប្រយុទ្ធក្នុងសមរភូមិ សង្គ្រាមឥណ្ឌូចិនរវាងប្រទេសថៃ ជាមួយបារាំង នៅ ប៉ោយប៉ែត កម្ពុជា។ ក្រោយពីនោះក៏បានចូលបំរើការនៅក្នុងកងទ័ពពាយ័ព្យ ក្រោមការបញ្ជារបស់ហ្លួងស៊េរីរើងរិទ្ធិ ដែលចូលរួមក្នុងសង្គ្រាមលោកលើកទី២ ចន្លោះឆ្នាំព.ស ២៤៨៥-២៤៨៨ នៅ ឈៀងទុង។
ក្រោយពីសង្គ្រាម ឧត្តមសេនីយ៍ឯក ប្រេម បានចូលបំរើការងាររាជការនៅឧត្រាឌិត និងទទួលបានអហារូបករណ៍ទៅសិក្សាបន្តនៅសាលារៀនរថក្រោះរបស់កងទ័ពសហរដ្ឋអាមេរិក ដំណាលគ្នានឹង ឧត្តមសេនីយ៍ឯក ភិជិត្រ កុនលវណិត និងឧត្តមសេនីយ៍ឯង វិជិត្រ សុខម៉ាក កាលពី ព.ស ២៤៩។ លោកបានត្រឡប់មកទទួលតំណែង មេបញ្ជាការរងនៃសាលារៀនរថក្រោះ បន្ទាប់ពីមានមានការចាត់តាំងរបស់សាលារៀនទាហានរថក្រោះ នៅខេត្តស្រះបុរី។
ឧត្តមសេនីយ៍ឯក ប្រេម បានទទួលការតែងតាំងដោយព្រះមហាក្សត្រជា មេបញ្ជាការប្រចាំមជ្ឈមណ្ឌលហ្វឹកហ្វឺនទាហានរថក្រោះ ដោយមានសក្ដិជា ឧត្ដមសេនីយ៍ត្រី កាលពី ព.ស ២៥១។ ក្នុងរយៈ ៥ឆ្នាំ នៃការកាន់តំណែងនោះ គាត់ចូលចិត្តហៅខ្លួនឯងថា "ប៉ា" នៅចំពោះមុខអ្នកដែលមានអាយុតិចជាងគាត់ និងហៅអ្នកដែលមានអាយុតិចជាងគាត់ថា "កូន" រហូតក្លាយជាទម្លាប់នៃការហៅឈ្មោះគាត់ជាទូទៅថា "ប៉ា" ឬ "ប៉ាប្រេម" ចំណែកបុគ្គលដែលស្និទ្ធនឹងគាត់ ក៏ត្រូវបានគេចូលចិត្តហៅថា "កូនប៉ា" ហើយក៏ត្រូវបានហៅជាប់មាត់រហូតមកដល់បច្ចុប្បន្ន។ [3]
ឧត្តមសេនីយ៍ឯកប្រេម ត្រូវបានប្ដូរទៅទទួលតំណែងជា មេបញ្ជាការរងយោធាភូមិភាគ២ ដើម្បីត្រួតត្រា ភាគឦសាន នៅ ព.ស ២៥១។ បន្ទាប់មកលោកក៏ត្រូវបានឡើងឋានៈជាមេទ័ពភូមិភាគ២ ដើម្បីការពារភាគឦសាន្តនា ព.ស ២៥១៧ ដោយមានឋានន្តរស័ក្ដិ ជាឧត្តមសេនីយ៍ឯក។ ហើយក៏បានធ្វើជាជំនួយការមេបញ្ជាការកងទ័ពជើងគោកនៅ ព.ស ២៥២០ និងឡើងជា និងត្រូវបានតម្លើងតំណែងជាមេបញ្ជាការកងទ័ពជើងគោកនៅ ព.ស ២៥២។