ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន / From Wikipedia, the free encyclopedia
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្រោមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ប្រធានាធិបតីគឺជាតំណែងការិយាល័យកំពូលមួយដែលមានអំណាចកំណត់តិចតួច។[2] ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ មក អ្នកនយោបាយចិនកំពូលៗបានយល់ស្របគ្នាថាតំណែងប្រធានាធិបតីគួរតែកាន់កាប់ដោយអគ្គលេខាធិការបក្សកុម្មុយនីស្តចិននៅក្នុងពេលដំណាលគ្នា។ តំណែងប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់រដ្ឋច្រើនជាជាងតំណែងរដ្ឋបាល។ តាមទ្រឹស្តី ប្រធានាធិបតីគ្រាន់តែដើរតួជាមុខតំណែងនិមិត្តប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិចិនគឺសមាជជាតិប្រជាជនហើយមិនមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការប្រតិបត្តិតាមអំពើចិត្តរបស់ខ្លួនឡើយ។
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន 中华人民共和国主席 | |
---|---|
វរលញ្ឆករនៃសាធារណរដ្ឋប្រជាមានិតចិន | |
បែបបទ | លោកប្រធានាធិបតី (主席) (ក្រៅផ្លូវការ) សមមិត្ត (同志) (ផ្លូវការ) ឯកឧត្តម (阁下) (ការទូត) |
ស្ថានភាព | ប្រមុខរដ្ឋ |
និវេសនដ្ឋាន | ចុងណានហៃ |
អាសនៈ | អគារខាងលិច, ចុងណានហៃ, ប៉េកាំង (ផ្លូវការ) |
អ្នកតែងតាំង | គណៈប្រធានសមាជជាតិប្រជាជន |
អ្នកចាត់តាំង | សមាជជាតិប្រជាជន |
រយៈពេល | ប្រាំឆ្នាំ, មិនកំណត់អាណត្តិ |
Constituting instrument | រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន |
អ្នកកាន់តំណែងមុន | ម៉ៅ សេទុង |
អ្នកសម្ពោធតំណែង | លី ស៊ីអាននាន |
និម្មិតកម្ម | ២៧ កញ្ញា ១៩៥៤ ១៨ មិថុនា ១៩៨៣ |
បានលុបបំបាត់ | មករា ១៩៧៥ – សីហា ១៩៨២ |
ឈ្មោះក្រៅផ្លូវការ | ប្រធានរដ្ឋ |
អនុប្រធាន | អនុប្រធានាធិបតី |
ប្រាក់ខែ | ¥១៥២,១២១ យ័ន ($២២,០០០ ដុល្លារអាមេរិក)[1] |
គេហទំព័រ | ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន |
តំណែងប្រធានាធិបតីត្រូវបានបង្កើតឡើងដំបូងនៅក្នុងរដ្ឋធម្មនុញ្ញចិនឆ្នាំ១៩៥៤ ហើយត្រូវបានកាន់កាប់ដោយម៉ៅសេទុងនិងលីវ សាវគី។ លីវបានបាត់បង់កេរ្តិ៍ឈ្មោះនិងមុខតំណែងនយោបាយនៅអំឡុងបដិវត្តន៍វប្បធម៌ចិនហើយតំណែងប្រធានាធិបតីក៏ត្រូវបានទុកឱ្យនៅទំនេរអស់មួយរយៈ។ ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ តំណែងប្រធានាធិបតីត្រូវបានលុបបំបាត់ចោលហើយនៅក្នុងឆ្នាំ១៩៨២ រដ្ឋធម្មនុញ្ញថ្មីបានតាងតំណែងមួយនេះឡើងវិញគ្រាន់តែលើកនេះអំណាចប្រធានាធិបតីត្រូវបានគេកាត់បន្ថយច្រើនជាងមុន។
យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្នដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៨២ តំណែងប្រធានាធិបតីគឺត្រូវបានរចនាឡើងជាការិយាល័យនិមិត្តដោយមាននាយករដ្ឋមន្រ្តីបម្រើការជាប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបម្រើការជាមេដឹកនាំនយោបាយរបស់គណបក្ស។ តំណែងទាំងបីនេះត្រូវបានកាន់ដោយបុគ្គលខុសៗគ្នានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ តែតាមការពិត អំណាចនយោបាយត្រូវបានប្រមូលផ្តុំដោយមេដឹកនាំកំពូលដែលជាអ្នកគ្រប់គ្រងគណបក្សនិងព្រមទាំងវិស័យយោធានៅពី"ក្រោយឆាក"ដោយមិនចាំបាច់កាន់តំណែងណាមួយក្នុងចំណោមមុខតំណែងទាំងបីខាងលើ។ តែគួរកត់សម្គាល់ថា លោកប្រធានាធិបតីលី ស៊ីអាននាន (១៩៨៣–១៩៨៨) និងយ៉ាង សាងគុន (១៩៨៨–១៩៩៣) មិនមែនជាបុគ្គលសធម្មតាទេនៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី ព្រោះថាអ្នកទាំងពីរជាតួអង្គដ៏សំខាន់នៅក្នុងថ្នាក់ដឹកនាំកំពូលចិនដោយអំណាចរបស់ពួកគេបានកើតចេញពីឋានៈជាសមាជិកនៃព្រឹទ្ធាចារ្យទាំងប្រាំបី (ពោលគឺសមាជិកជើងចាស់នៃបក្សកុម្មុយនីស្តចិននៅចុងសតវត្សទី២០) ជាជាងការិយាល័យប្រធានាធិបតី។[3]
ចាប់តាំងពីឆ្នាំ១៩៩៣ មេដឹកនាំកំពូលប្រទេសចិនគឺសុទ្ធតែកាន់អំណាចជាប្រធានាធិបតីផងនិងជាមេដឹកនាំគណបក្សផង (អគ្គលេខាធិការបក្ស) និងព្រមទាំងជាមេបញ្ជាការយោធាផងដែរ (ប្រធានគណៈកម្មការយោធាកណ្តាល)។ តាមទ្រឹស្តី បុគ្គលដែលកាន់តំណែងទាំងនេះមានភារកិច្ចផ្សេងៗគ្នា។ ឧទាហរណ៍ ប្រធានាធិបតីគឺជាអ្នកដែលជួបជាមួយឥស្សរជនបរទេសនិងទទួលឯកអគ្គរដ្ឋទូតនានា រីឯប្រធានគណៈកម្មការយោធាកណ្តាលមានមុខងារចេញបញ្ជាយោធា និងចំណែកឯលេខាបក្សវិញគឺមានភារកិច្ចប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍របស់បក្ស។
នៅអំឡុងសម័យម៉ៅសេទុង តំណែងប្រធានាធិបតីគឺមិនត្រូវបានកំណត់អាណត្តិឡើយ។ នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ២០១៨ រដ្ឋធម្មនុញ្ញបានចែងថា ប្រធានាធិបតីមិនអាចកាន់តំណែងលើសពីពីរអាណត្តិជាប់ៗគ្នានោះទេ។ ប៉ុន្តែដល់ត្រឹមឆ្នាំ២០១៨ រយៈកំណត់អាណត្តិត្រូវបានលុបបំបាត់ចោលដោយអំណាចនិងតួនាទីតំណែងនូវរក្សាដដែរ។
ប្រធានាធិបតីចិនបច្ចុប្បន្នគឺលោកស៊ី ជីនពីងដោយលោកបានចូលកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ២០១៣ បន្តពីលោកហ៊ូ ជីនតាវ។ គាត់បានជាប់ឆ្នោតម្តងទៀតនៅខែមីនា ឆ្នាំ២០១៨។