បេតុង
From Wikipedia, the free encyclopedia
បេតុងជាសម្ភារៈសំណង់ដែលផ្សំពីស៊ីម៉ង់ត៍ (ច្រើនជាប្រភេទ ស៊ីម៉ង់ត៍ផតលែនដ៍) ជាមួយនឹងសម្ភារៈបន្ស៊ីផ្សេងទៀត ដូចជា ផ្លាយអាស់ និង slag cement, គ្រាប់ថ្ម (ជាទូទៅគ្រាប់ថ្មធំ ដូចជាក្រួស ថ្មកំបោរ ឬក៏ក្រានីត បូកនឹងគ្រាប់ថ្មល្អិត ដូចជាខ្សាច់), ទឹក និង គ្រឿងបន្ថែមគីមី។ ពាក្យបេតុង ចេញមកពីពាក្យបារាំង Béton ត្រូវនឹងពាក្យអង់គ្លេសហៅថា Concrete ដែលចេញមកពីឡាតាំង concretus មានន័យថា រឹង។ បេតុងក្លាយជាសូលីតនិងរឹងក្រោយពីការលាយបញ្ចូលគ្នានៃល្បាយបេតុង និង យកទៅចាក់ ដោយសារផលគីមីមួយ ដែលគេហៅថា អ៊ីដ្រាតកម្ម។ ទឹកមានប្រតិកម្មជាមួយស៊ីម៉ង់ត៍ ដែលតភ្ជាប់ធាតុផ្សំផ្សេងទៀតជាមួយគ្នា ដែលអាចបង្កើតបានជាសំភារៈមានលក្ខណៈរឹងដូចថ្ម។ បេតុងត្រូវបានគេប្រើដើម្បីផលិតកំរាលផ្លូវ គ្រោងឆ្អឹងស្ថាបត្យកម្ម គ្រឹះ ផ្លូវ ស្ពាន ចំនតឡាន គ្រោងឆ្អឹងសំនង់ អិដ្ឋរៀបជញ្ជាំង ជើងតាងរបងទ្វារ និងបង្គោលភ្លើង។
បេតុងត្រូវបានយកគេទៅប្រើច្រើនជាងគេបង្អស់ក្នុងចំនោមសំភារៈផលិតដោយមនុស្ស នៅលើលោកយើងនេះ[1]។ ចាប់ពីឆ្នាំ២០០៦មក គេផលិតបេតុងបាន ម៉ែត្រគូប ជារៀងរាល់ឆ្នាំ -មានន័យថាមនុស្សម្នាក់ៗនៅលើផែនដី ប្រើបេតុងអស់ច្រើនជាងមួយម៉ែត្រគូបទៅទៀត[2]។ បេតុងជាឧស្សាហកម្មមួយដែល មានតំលៃ៣៥ពាន់លានដុល្លា ដែលផ្តល់កាងារចំនួនច្រើនជាងពីរលាននាក់ នេះគ្រាន់តែនៅអាមេរិចប៉ុណ្ណោះ។ នៅអាមេរិច ហាយវេក្រាលដោយបេតុង ជាសរុប វែងជាង៨៩០០០គម ទៅទៀត។ សាធារណរដ្ឋប្រជាមានិតចិន សព្វថ្ងៃប្រើប្រាស់អស់៤០%នៃផលិតផលស៊ីម៉ង់ត៍/បេតុង សរុបរបស់ពិភពលោក។