បវរកញ្ញាចក្រវាល
From Wikipedia, the free encyclopedia
បវរកញ្ញាចក្រវាល (អង់គ្លេស: Miss Universe) គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំដែលគ្រប់គ្រងដោយស្ថាប័នបវរកញ្ញាចក្រវាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រទេសថៃ។[1] រួមជាមួយនឹងបវរកញ្ញាពិភពលោក បវរកញ្ញាអន្តរជាតិ និងបវរកញ្ញាផែនដី បវរកញ្ញាចក្រវាឡ គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិមួយក្នុងចំណោមកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំទាំងបួន[2]
បវរកញ្ញាចក្រវាល | |
ប្រភេទ | ការប្រកួតសម្រស់នារីអន្តរជាតិ |
អង្គការគ្រប់គ្រង | ក្រុមហ៊ុន JKN Global Group |
ទីស្នាក់ការកណ្ដាល | សមុទ្រប្រាការ, ប្រទេសថៃ • ញូវយ៉ក, សហរដ្ឋអាមេរិក |
ប្រកួតលើកដំបូង | 1952 |
ការប្រកួតថ្មីថ្មោង | 2023 |
ម្ចាស់ម្កុដបច្ចុប្បន្ន | Sheynnis Palacios នីការ៉ាហ្គា |
ម្ចាស់កម្មសិទ្ធ | Jakkaphong Jakrajutatip |
នាយកប្រតិបត្តិ | Amy Emmerich |
ភាសា | អង់គ្លេស |
វេបសាយ | missuniverse.com |
បវរកញ្ញាចក្រវាល និងអង្គការរបស់ខ្លួន រួមជាមួយនឹងកម្មវិធីប្រកួតបវរកញ្ញាសហរដ្ឋអាមេរិក និងបវរកញ្ញាយុវវ័យសហរដ្ឋអាមេរិក បច្ចុប្បន្នគឺជាកម្មសិទ្ធិរបស់ JKN Global Group។[3] Telemundo មានសិទ្ធិផ្តល់អាជ្ញាប័ណ្ណក្នុងការចាក់ផ្សាយកម្មវិធីប្រកួតរហូតដល់ឆ្នាំ 2023។[4] ការតស៊ូមតិរបស់បេក្ខនារីគឺ "បញ្ហាមនុស្សធម៌ និងជាសំឡេងដើម្បីជះឥទ្ធិពលដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងពិភពលោក"
បវរកញ្ញាចក្រវាឡបច្ចុប្បន្នគឺ ឈីនីស ប៉ាឡាស្កូ នៃប្រទេស នីការ៉ាហ្គា ដែលបានគ្រងមកុដកាលពីថ្ងៃសៅរ៍ទី 18 ខែវិច្ឆិកាឆ្នាំ 2023 នៅ សានសាល់វ៉ាឌ័រ ប្រទេស អែលសាល់វ៉ាឌ័រ