ទាសភាព
From Wikipedia, the free encyclopedia
ទាសភាព (ហៅម្យ៉ាងទៀតថា ភាពជាខ្ញុំគេ) គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយ។ នៅក្នុងនោះ មនុស្សមួយចំនួនត្រូវតែធ្វើការដោយគ្មានប្រាក់កម្រៃ។ មនុស្សទាំងនេះត្រូវបានគេហៅថាទាសករ។
មានភស្តុតាងបានបញ្ជាក់ថាទាសភាពបានកើតឡើងមុនគេកត់ត្រាក្នុងសៀវភៅទៅទៀត។ ទាសភាពមានច្រើនប្រភេទផ្សេងៗពីគ្នា ហើយបានកើតមាននៅស្ទើរតែគ្រប់វប្បធម៌និងទ្វីបនានា។[1] នៅតាមបណ្ដាសង្គមមួយចំនួន គេបានបង្កើតឲ្យមានច្បាប់ស្ដីពីទាសភាព ហើយពេលខ្លះគេបានបង្កើតសេដ្ឋកិច្ចនៅលើទាសភាពនោះ។ នៅក្នុងកំឡុងសតវត្សទី២០នេះ ប្រទេសស្ទើរតែទាំងអស់បានបង្កើតឲ្យមានច្បាប់ហាមប្រាមទាសភាព។ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស បាននិយាយថា ទាសភាពគឺមិនត្រឹមត្រូវទេ។ ទោះជាយ៉ាងណាក៏ដោយ ទាសភាពនៅតែបន្តកើតមានឡើងក្នុងទម្រង់ផ្សេងៗក្នុងប្រទេសមួយចំនួន។[2] គេមិនបានផ្ដល់សិទ្ធិណាមួយដល់ទាសករនោះទេ។