ជ័យជេស្ឋាទី១
(គ.ស ១៥៨៤-១៥៩៣) / From Wikipedia, the free encyclopedia
ជ័យជេស្ឋាទី១ (អង់គ្លេស: Chey Chestha I) (ប្រ.ស|គ.ស ១៥៧៣-១៥៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៥៨៤-១៥៩៣) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីលង្វែក ក្នុងឆ្នាំវក ព.សករាជ ២១២៨ ត្រូវនិង គ.សករាជ ១៥៨៤ ត្រូវនិង មហាសករាជ ១៥០៦ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះជ័យជេស្ឋាធិរាជរាមាធិបតី" ព្រះអង្គជាក្សត្រវ័យក្មេងដោយសោយរាជនូវព្រះជន្ម ១១ឆ្នាំ និង ព្រះអនុជរបស់ទ្រង់ ព្រះនាមពញ្ញាតន់ ដែលមានព្រះជន្មទើបតែ ៦ឆ្នាំ ប៉ុនណោះមានឋានៈ ជាមហាឧបរាជ ។ ព្រះអង្គសោយរាជដោយមិនមានអំណាចនោះទេ ត្បិតបិតាទ្រង់ ព្រះសត្ថាទី១ នៅតែកាន់កាប់រាល់កិច្ចការក្នុងព្រះនគរ ហើយទ្រង់មានឋានៈជារាជានុសិទ្ធ ។ [1]
ព័ត៌មានសង្ខេប
ជ័យជេស្ឋាទី១ | ||||
រជ្ជកាល | ១៥៨៤-១៥៩៣
រាជាណាចក្រកម្ពុជា | |||
គ្រងរាជ | ១៥៨៤ | |||
រាជសម័យ | សម័យកាលលង្វែក | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ព្រះជ័យជេស្ឋាធិរាជរាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ព្រះសត្ថាទី១ | |||
រាជបន្ត | បរមរាមាទី២ | |||
សន្តិវង្ស | រាជវង្សលង្វែក | |||
ប្រសូត្រ | ១៥៧៣ | |||
បុត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១៥៩៦ នៅវៀងច័ន្ទ | |||
ជំនឿសាសនា | សាសនាអ្នកតា ឬ វិញាណនិយម សាសនាកាតុលិក (Catholic Religion) |
បិទ