ឆ្នាំ ២០២០
From Wikipedia, the free encyclopedia
គ.ស. ២០២០ ត្រូវនឹង ព.ស. ២៥៦៤ ជាឆ្នាំបង្គ្រប់ចាប់ផ្តើមនៅថ្ងៃពុធនៅក្នុងប្រតិទិនគ្រីកូរី និងជាឆ្នាំទី ២០២០ នៃសកលសករាជ និងគ្រិស្តសករាជ។
- ឆ្នាំជូត ទោសក ចុល្លសករាជ ១៣៨២ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
- ឆ្នាំទី ២ របស់ទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២១ របស់សតវត្សទី ២១ និងឆ្នាំទី ២០ របស់សហវត្សរ៍ទី ៣
- ឆ្នាំនៃគិលានុបដ្ឋាយិកា និងគ្រូពេទ្យឆ្មប ប្រកាសដោយអង្គការសុខភាពពិភពលោក[1] ឆ្នាំអន្តរជាតិនៃសុខភាពរុក្ខជាតិ ប្រកាសដោយអង្គការសហប្រជាជាតិ[2] និងឆ្នាំអន្តរជាតិនៃសំឡេង ប្រកាសដោយគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិ[3]
- សរុបមាន ៣៦៦ ថ្ងៃ
សហស្សវត្សរ៍ | សហវត្សរ៍ទី ៣ |
សតវត្ស | សតវត្សទី ២១ |
ទសវត្សរ៍ | ឆ្នាំ ២០២០ |
ឆ្នាំ | ២០១៧ • ២០១៨ • ២០១៩ • គ.ស. ២០២០ • ២០២១ • ២០២២ • ២០២៣ |
ឆ្នាំ ២០២០ ក្នុងប្រតិទិនផ្សេងៗ | |
---|---|
ពុទ្ធសករាជ | ២៥៦៤ |
ប្រតិទិនហ្គ្រេហ្គោរៀន | ២០២០
MMXX |
Ab urbe condita | ២៧៧៣ |
ប្រតិទិនអាមេនី | ១៤៦៩
ԹՎ ՌՆԿԹ |
ប្រតិទិនអាសស៊ើរ | ៦៧៧០ |
ប្រតិទិនបាហៃ | ១៧៦–១៧៧ |
ប្រតិទិនសាកាបាលី | ១៩៤១–១៩៤២ |
ប្រតិទិនបេងហ្គាល់ | ១៤២៧ |
ប្រតិទិនប៊ឺរប៊ឺរ | ២៩៧០ |
ឆ្នាំរជ្ជកាលរបស់អង់គ្លេស | ៦៨ Eliz. ២ – ៦៩ Eliz. ២ |
ប្រតិទិនភូមា | ១៣៨២ |
ប្រតិទិនប៊ីហ្សីនទីន | ៧៥២៨–៧៥២៩ |
ប្រតិទិនចិន | 己亥年 (កុរធាតុផែនដី)
៤៧១៦ ឬ ៤៦៥៦ — ដល់ — 庚子年 (ជូតធាតុដែក) ៤៧១៧ ឬ ៤៦៥៧ |
ប្រតិទិនកូបទិក | ១៧៣៦–១៧៣៧ |
ប្រតិទិនឌីសកូរឌៀន | ៣១៨៦ |
ប្រតិទិនអេត្យូពី | ២០១២–២០១៣ |
ប្រតិទិនហេព្រើរ | ៥៧៨០–៥៧៨១ |
ប្រតិទិនហិណ្ឌូ | ២០៧៦–២០៧៧ (វិក្រមសម្វត)
១៩៤១–១៩៤២ (សកសម្វត) ៥១២០–៥១២១ (កលិយុគ) |
ប្រតិទិនហូឡូសេន | ១២០២០ |
ប្រតិទិនអ៊ីកបូ | ១០២០–២០២១ |
ប្រតិទិនអ៊ីរ៉ង់ | ១៣៩៨–១៣៩៩ |
ប្រតិទិនឥស្លាម | ១៤៤១–១៤៤២ |
ប្រតិទិនជប៉ុន | សករាជរេវ៉ា ២
(令和3年) |
ប្រតិទិនជ្វា | ១៩៥៣–១៩៥៤ |
ប្រតិទិនជូឆេ | ១០៩ |
ប្រតិទិនជូលៀន | ហ្គ្រេហ្គោរៀនដក ១៣ ថ្ងៃ |
ប្រតិទិនកូរ៉េ | ៤៣៥៣ |
ប្រតិទិនមីនគួ | ROC ១០៩
民國109年 |
ប្រតិទិននានក្សាហី | ៥៥២ |
ប្រតិទិនសុរិយគតិថៃ | ២៥៦៣ |
ប្រតិទិនទីបេ | 阴土猪年
(កុរញីធាតុផែនដី) ២១៤៦ ឬ ១៧៦៥ ឬ ៩៩៣ — ដល់ — 阳金鼠年 (ជូតឈ្មោលធាតុដែក) ២១៤៧ ឬ ១៧៦៦ ឬ ៩៩៤ |
ម៉ោងយូនីក | ១៥៧៧៨៣៦៨០០ – ១៦០៩៤៥៩១៩៩ |
នៅក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលត្រូវទទួលរងឥទ្ធិពលពីជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ រហូតបង្កជាជំងឺរាតត្បាតសកល ដែលនាំឱ្យសេដ្ឋកិច្ចសង្គមពិភពលោកជួបនូវវិបត្តិជាច្រើនដូចជា ការលុបចោល ឬការពន្យារព្រឹត្តិការណ៍ធំៗ ការបិទខ្ទប់ជាសាធារណៈ និងតំហយសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីមហាឱនភាពនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។[4] Geospatial World បានចុះផ្សាយថា ឆ្នាំ ២០២០ គឺជា "ឆ្នាំដ៏អាក្រក់បំផុត ពិសេសគឺទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ" ដោយសារតែក្នុងឆ្នាំនេះ គេសង្កេតឃើញមានគ្រោះមហន្តរាយអាកាសធាតុធំៗនៅជុំវិញភពផែនដីដូចជា ភ្លើងឆេះព្រៃធំៗនៅក្នុងប្រទេសអូស្ត្រាលី និងភាគខាងលិចនៃសហរដ្ឋអាមេរិក ក៏ដូចជាព្យុះស៊ីក្លូនត្រូពិចធំៗដែលបោកបក់វាយប្រហារទ្វីបអាមេរិកខាងជើង។[5] ក្រៅពីនេះ របាយការណ៍វឌ្ឍនភាពរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា គ្មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) អន្តរជាតិសម្រាប់ឆ្នាំ២០២០ ណាមួយត្រូវបានសម្រេចនោះឡើយ។[6]