ង្វៀន ស៊ួនហ្វុក
From Wikipedia, the free encyclopedia
ង្វៀន ស៊ួនហ្វុក (ភាសាវៀតណាម៖ Nguyễn Xuân Phúc, កើតថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤) គឺជាអ្នកនយោបាយវៀតណាមម្នាក់ដែលបានបម្រើការជាប្រធានាធិបតីវៀតណាមពីឆ្នាំ ២០២១ រហូតដល់ការលាឈប់ពីតំណែងរបស់លោកនៅឆ្នាំ ២០២៣ ជុំវិញរឿងអាស្រូវពុករលួយ។[1][2][3]
ឯកឧត្ដម ង្វៀន ស៊ួនហ្វុក | |
---|---|
Nguyễn Xuân Phúc | |
ប្រធានាធិបតីវៀតណាមទី១០ | |
ក្នុងការិយាល័យ ៥ មេសា ២០២១ – ១៨ មករា ២០២៣ | |
នាយករដ្ឋមន្ត្រី | ផាំ មិញជិញ |
អនុប្រធាន | វ៉ូធី អាញ់ស៊ួន |
មុន | ង្វៀន ហ៊្វូចុង |
បន្ទាប់ | វ៉ូធី អាញ់ស៊ួន (ស្ដីទី) |
នាយករដ្ឋមន្ត្រីវៀតណាមទី៧ | |
ក្នុងការិយាល័យ ៧ មេសា ២០១៦ – ៥ មេសា ២០២១ | |
ប្រធានាធិបតី | ជិន ដៃក្វាង ង្វៀន ហ៊្វូចុង |
រង | ជឿង ហ័របីញ |
មុន | ង្វៀន តឹនស៊ុន |
បន្ទាប់ | ផាំ មិញជិញ |
សមាជិករដ្ឋសភាវៀតណាម | |
ក្នុងការិយាល័យ ៥ មេសា ២០២១ – ១៨ មករា ២០២៣ | |
មុន | ជិន ដៃក្វាង |
មណ្ឌលបោះឆ្នោត | ទីក្រុងហូជីមិញ |
ឧបនាយករដ្ឋមន្ត្រីវៀតណាម | |
ក្នុងការិយាល័យ ២ សីហា ២០១១ – ៧ មេសា ២០១៦ | |
នាយករដ្ឋមន្ត្រី | ង្វៀន តឹនស៊ុន |
មុន | ង្វៀន ស៊ិញហ៊ុង |
បន្ទាប់ | ជឿង ហ័របីញ |
រដ្ឋមន្ត្រីនៃការិយាល័យរដ្ឋាភិបាលវៀតណាម | |
ក្នុងការិយាល័យ ២ សីហា ២០០៧ – ៣ សីហា ២០១១ | |
នាយករដ្ឋមន្ត្រី | ង្វៀន តឹនស៊ុន |
មុន | ដ័ន មិញយៀម |
បន្ទាប់ | វូ ឌឹកដាំ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | (1954-07-20) 20 July 1954 (អាយុ 69) ក្វេសឹន, រដ្ឋវៀតណាម |
គណបក្សនយោបាយ | បក្សកុម្មុយនីស្តវៀតណាម (១៩៨២–បច្ចុប្បន្ន) |
ពន្ធភាព | ជិនធិ ង្វៀតធូ |
កូន | ២ នាក់ |
សាលាមាតា | សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ បណ្ឌិតសភាជាតិនៃរដ្ឋបាលសាធារណៈ សាកលវិទ្យាល័យជាតិសិង្ហបុរី |
សាសនា | អសាសនា |
ហត្ថលេខា |
លោកស៊ួនហ្វុកជាបុគ្គលដ៏មានអំណាចបំផុតទីពីរនៅក្នុងការិយាល័យនយោបាយអាណត្តិទី១៣ របស់បក្សកុម្មុយនីស្តដោយនៅពីក្រោយតែលោកង្វៀន ហ៊្វូចុងប៉ុណ្ណោះ ហើយជាបុគ្គលមានអំណាចទីបីនៅក្នុងការិយាល័យនយោបាយអាណត្តិទី១២។[4] លោកជាសមាជិកពេញសិទ្ធិរបស់រដ្ឋសភាដោយធ្លាប់បានបម្រើនៅក្នុងអាណត្តិទី១១, ១២, ១៣ និងទី១៤។ លោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតតែងតាំងជាប្រធានាធិបតីនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីបានរយៈពេលប្រាំ ឆ្នាំ។ លោកស៊ួនហ្វុកបានក្លាយជាសមាជិកនៃបក្សកុម្មុយនីស្តវៀតណាមចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨៣ មកម្លេះ។