ក្រុមជំនុំ
ជំនួយ:អសង្ស័យកម្ម / From Wikipedia, the free encyclopedia
ក្រុមជំនុំ (អង់គ្លេស: Church) ជាមនុស្សទាំងឡាយណាដែលត្រូេវបានត្រាស់ហៅដោយព្រះគ្រីស្ទ និងត្រូេវបានត្រាស់ហៅឲ្យមកឯព្រះគ្រីស្ទ ដើម្បីឲ្យបានរួមប្រកបជាមួយនឹងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ នៅក្នុងគំនិតរបស់ពួកយូដា ក្រុមជំនុំគឺជាសហធម្មាចារី ឬក្រុមមនុស្សដែលប្រមូលផ្ដុំគ្នាដើម្បីថ្វាយបង្គំ។
ក្រុមជំនុំគ្រីស្ទានគឺជាពាក្យមួយដែលត្រូវបានប្រើជាទូទៅដោយនិកាយប្រូតេស្តង់ និងក្រុមផ្សេងទៀត សំដៅទៅលើក្រុមមនុស្សទាំងមូលដែលកាន់សាសនាគ្រីស្ទ។ នៅក្នុងការយល់ឃើញនេះ «ក្រមជំនុំគ្រីស្ទាន» មិនសំដៅទៅលើនិកាយគ្រីស្ទានជាក់លាក់ណាមួយឡើយ គឺសំដៅទៅលើរូកាយរបស់ពួកអ្នកជឿទាំងអស់។[1]
មានការបកប្រែជាច្រើនជាភាសាអង់គ្លេស នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ជាទូទៅប្រើពាក្យ "church" ជាការបកប្រែពាក្យ "ἐκκλησία" (ដែលត្រូវបានសរសេរជាអក្សរផ្សេងទៀតគឺ "ecclesia") ត្រូវបានគេឃើញនៅក្នុងអត្ថបទដើមជាភាសាក្រិក ដែលជាទូទៅពាក្យនេះមានន័យថា "អង្គប្រជុំ"។[2] ពាក្យនេះឃើញប្រើនៅក្នុង២ខក្នុងកណ្ឌគម្ពីរម៉ាថាយ ២៤ខក្នុងកណ្ឌគម្ពីរកិច្ចការ ៥៨ខក្នុងសំបុត្ររបស់ប៉ូល ២ខក្នុងកណ្ឌគម្ពីរហេព្រើរ ១ខក្នុងសំបុត្រយ៉ាកុប ៣ខក្នុង៣យ៉ូហាន និង១៩ខក្នុងកណ្ឌគម្ពីរវិវរណៈ។[3]
នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យ ἐκκλησία ត្រូវបានប្រើសម្រាប់សហគមក្នុងតំបន់ ព្រមទាំងសំដៅទៅលើពួកអ្នកជឿទាំងអស់។[4]