កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២
From Wikipedia, the free encyclopedia
កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ (សារស៍-កូវ-២) [2][3] ពីមុនគេស្គាល់តាមឈ្មោះបណ្ដោះអាសន្នថា នព្វកូរ៉ូណា២០១៩ (នកូវ-២០១៩ រឺ 2019-nCoV) [4][5][6] គឺជាវីរុសអា.រ.ន. (អាស៊ីតរីបូនុយក្លេអ៊ិក រឺ អាស៊ីតរីបូណ្វៃយ៉ូ) ដែលមានច្រវាក់ទោលចំលងវិជ្ជមាន។[7][8] វាឆ្លងចូលក្នុងខ្លួនមនុស្ស ហើយក៏បណ្ដាលឱ្យមានជំងឺរាតត្បាតជាសកលដែលកំពុងតែកើតឡើង កូរ៉ូណាវីរុស២០១៩ (កូវីដ-១៩) ត្រូវបានកំណត់ថាជាគ្រោះអាសន្នសុខភាពសាធារណៈដែលជាក្ដីព្រួយបារម្ភរបស់អន្តរជាតិដោយអង្គការសុខភាពពិភពលោក (ហ៊ូ រឺ WHO)។[9][10]
កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ | |
---|---|
អតិសុខុមរូបភាពអេឡិចត្រុងបេសកម្មនៃវីរ្យ៉ុងសារស៍-កូវ-២ ដែលមានពួកកូរ៉ូណាដែលអាចមើលឃើញ | |
រូបាធិប្បាយនៃវីរ្យ៉ុងសារស៍-កូវ-២ | |
ចំណាត់ថ្នាក់វិសាណូ | |
(អឋានន្តរ): | វិសាណូ |
ចក្រ: | រីបូវីរ្យ៉ា |
Phylum: | អាំងសឺទែសេឌីស |
លំដាប់: | នីដូវីរ៉ាលេស |
អំបូរ: | កូរ៉ូណាវីរីឌែ |
លំដាប់រង: | កូរ៉ូណាវិសាណូទាក់ទងនឹងសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ |
ប្រភេទ: | កូរ៉ូណាវីរុសទាក់ទងនឹងសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ |
ពូជ: | កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ |
សមនាម | |
២០១៩-នកូវ Hកូវ-១៩[1] |
សារស៍-កូវ-២មានសមានភាពសែនជិតដិតទៅនឹងពួកកូរ៉ូណាវីរុសប្រចៀវ ដែលប្រហែលមានកំណើតចេញពីសត្វនេះ។[11][12][13] ស្ពានចំលង (reservoir) សត្វអន្តរករ ដូចជា ពង្រូលក៏ត្រូវបានគេគិតទុកថាបានជាប់ពាក់ព័ន្ធទៅនឹងការចំលងរបស់វាមកកាន់មនុស្សផងដែរ។[14][15] តាមទិដ្ឋភាពវគ្គីសាស្ត្រ សារស៍-កូវ-២ ត្រូវបានចាត់ថ្នាក់ជាពូជនៃប្រភេទកូរ៉ូណាវីរុសទាក់ទងនឹងសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (សារស៍រ-កូវ)។[2]
ពីព្រោះតែពូជនេះត្រូវបានគេរកឃើញនៅអ៊ូហាន ប្រទេសចិន ជួនកាលវាត្រូវបានគេចាត់ទុកថាជា វីរុសអ៊ូហាន រឺ កូរ៉ូណាវីរុសអ៊ូហាន[16][17][18][19] ទោះបីយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) មិនលើកទឹកចិត្តឱ្យប្រើឈ្មោះផ្អែកទៅលើទីកន្លែងនោះទេ។[20] ដើម្បីចៀសវាងការភាន់ច្រឡំគ្នាជាមួយជំងឺ សារស៍ WHO (ហ៊ូ) ជួនកាល ហៅ វីរុសនេះ ថាជាវីរុសបង្កជាជំងឺកូវីដ-១៩ រឺ វីរុសកូវីដ-១៩ ក្នុងការផ្ដល់ពត៌មានសុខភាពជាសាធារណៈ។[21] ទាំងវីរុស និង ជំងឺនេះជារឿយៗត្រូវបានហៅថា កូរ៉ូណាវីរុស ដោយសាធារណជនទូទៅ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិងអ្នកសារពត៌មានភាគច្រើនប្រើប្រាស់បច្ចេកសព្ទត្រូវចំៗពាក្យជាង។[22]