កសិកម្មនៅប្រទេសកម្ពុជា
aqsaqsz.80 / From Wikipedia, the free encyclopedia
កសិកម្មនៅកម្ពុជា ជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្មជាសំខាន់ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥%ជាកសិករ ហើយកសិកម្មផ្ដល់ ៥០%នៃផលិតផលជាតិសរុប។ ផលិតផលកសិកម្មរួមមានដដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាមានកម្រិតជីវភាពទាបនូវឡើយ ។
មុនថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ របស់ឧត្តមសេនីយ៍លន់ណុល កម្ពុជានៃសង្គមរាស្ត្រនិយមមានលទ្ធភាពក្នុងការផលិតស្រូវអង្ករប្រមាណជា ៣លានតោន ហើយបានសម្រាប់លក់ចេញទៅក្រៅបរទេសថែមទៀតផង។ ប៉ុន្តែក្រោយថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ មក កម្ពុជាត្រូវត្រឡប់ទៅជាប្រទេសសុំជំនួយអង្ករពីអន្តរជាតិមកវិញ។ ហើយផលិតកម្មត្រូវធ្លាក់ចុះងើបមិនរួចឡើយដោយសារតែសង្គ្រាមស៊ីវិលរវាងឆ្នាំ១៩៧០-១៩៧៥។ នៅពេលខ្មែរក្រហមកាន់ឡើងកាន់កាប់អំណាចមក បានបង្កើតសហករណ៍ពីកម្រិតទាបទៅខ្ពស់និងអនុវត្តផែនការបួនឆ្នាំរបស់ខ្មែរក្រហម ការអនុវត្តគោលនយោបាយបែបនេះបានធ្វើឲ្យប្រជាជនកម្ពុជាមួយចំនួនបានស្លាប់ដោយសារតែ ការខ្វះអាហារ ការបង្អត់អាហារ រហូតដល់ចេនទៅដល់ស្លាប់ទៀតផង។ ក្រោយរបស់ខ្មែរក្រហមដល់រលំមក ផលិតកម្មស្រូវ ដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងសង្គមកសិកម្មរបស់កម្ពុជា ជារឿយៗបានធ្លាក់ចុះឆ្ងាយពីគោលដៅ ដែលបណ្តាលឱ្យមានការខ្វះខាតស្បៀងយ៉ាងធ្ងន់ធ្ងរក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៨៧។ នាពេលបច្ចុប្បន្ននេះ កសិកម្មកម្ពុជាហាក់ដូចជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា